ប្រិយមិត្តជាច្រើន បានប្រាកដជាបានស្គាល់លោក Peypey Dy ដែលជាតារាម្នាក់ តែងតែផ្តល់សំណើចដល់ បងប្អូន ជាច្រើន តាមរយៈការនិយាយបែបកំប្លែងៗរបស់លោក។

ដោយឡែកកាលពីពេលថ្មីៗនេះមានមតិរិះគន់ដល់បេក្ខនារីទាំង ៣រូប ដែលមេីលទៅហាក់ជាមានការរេីសអេីងដល់បេក្ខនារី ចាន់ឡា ដែលជាក្រុមរបស់ខ្លួនខណៈដែលពេលបញ្ចេញសមត្ថភាព ហាក់មានគម្លាតឆ្ងាយពីគ្នា និងពេលប្រកាសលទ្ធផល ហាក់មិនបានអេីពេីដល់មិត្តរួមក្រុមរបស់ខ្លួនដែលកំពុងតែប្រឈមនឹងលទ្ធផលមិនប្រសេីរនោះ។

ទន្ទឹមនឹងនេះ Peypey Dy ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក "ពីព្រោះវប្បធម៌ជាន់ពន្លិច ព្រោះតែមិនចូលចិត្តពិនិត្យមើលវែងឆ្ងាយ ចូលចិត្តតែលង់លក់ ទោរទន់ តែស្ករតាមគ្នា ទើបរូបនេះគ្មានអ្នកផុស។
សូមប្រើខួរក្បាល និងភ្នែកទាំងគូររបស់អ្នក ជាជាងតាមគេ នៅពេលអ្នកដែលយល់ខុស នោះមនុស្សដែលរងទុក្ខ និងគួរអោយអាណិត គឺក្មេងស្រីទាំង3នាក់នោះដែលត្រូវគេជេរ គេដៀលដោយសារតែ ការហៃអើរបស់មនុស្សមួយចំនួន ប៉ុន្មានថ្ងៃនេះ ខ្ញុំពិតជាខ្លាចសង្គមFbណាស់ សទៅជាខ្មៅ ល្អទៅជាអា្រកក់ អំពើល្អត្រូវបានលុបបំបាត់ រំលេចឡើងតែកំហុសឆ្គង"។











ប្រភព៖ Peypey Dy