ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ព្រះតេជគុណ តាក់ ស៊ី បានលាចាកសិក្ខាបទ រួចរាល់ហើយ កាលពីប៉ុន្មានថ្ងៃមុននេះ ដោយសាតែអាការៈកាន់តែធ្ងន់ធ្ងរឡើង មិនអាចបន្តជាព្រះសង្ឃបាន ។ ក្រោយពីបានលាចាកសិក្ខាបទរួចភ្លាម អន្ទិត តាក់ ស៊ី ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។

អាការៈកាន់តែធ្ងន់ធ្ងរ សុខភាពកាន់តែទ្រុឌទ្រោម ធ្វើឲ្យប្រពន្ធ និងកូនកាន់តែបារម្ភ ។ អំឡុងពេលសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ កូនប្រុសរបស់តារាកំប្លែងរូបនេះ មានតែភាពទុក្ខព្រួយ ពេលដែលឃើញប៉ា ស្ថិតនៅក្នុងសភាពទ្រុឌទ្រោមបែបនេះ។

យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុករបស់ តារាកំប្លែង អ្នកនាង ភីម បានបង្ហោះសារយ៉ាងខ្លី អមជាមួយនឹងទឹកមុខក្រៀមស្រពោន និយាយមិនត្រូវ ពេលបានឃើញស្វាមី របស់ខ្លួន មានសុខភាពចុះខ្សោយទៅៗ ជាហេតុធ្វើឲ្យអ្នកនាង មានការព្រួយបារម្ភជាខ្លាំង។ អ្នកនាងបានបង្ហោះសារយ៉ាងខ្លីថា"ជីវិតមានទុក្ខមានកម្មប្រចាំខ្លួនគ្រប់ៗគ្នាជៀសមិនផុសទេ"។

ដោយឡែកមានបងប្អូនជាច្រើន ជូនពរឲ្យអន្ទិត តាក់ ស៊ី ឆាប់ជាសះស្បើយឡើងវិញ ផងដែរ៕







ប្រភព៖ Phim Cbs