លោក សុវណ្ណរិទ្ធី មិនទុកយូរឡើយ បន្ទាប់ពីល្បីពេញហ្វេសប៊ុករឿងជួយ លៀង ចាន់ឡា នោះស្រាប់តែពេលនេះ លោកប្រលះចំៗទៅអ្នកជួយមួយចំនួនថា....
-

ភ្នំពេញ៖ កម្មវិធី​លំដាប់​ពិភពលោក X-Factor Cambodia សប្តាហ៍​ទី ៥ នេះ បាន​ឈាន​ចូលដល់​វគ្គ​ពិសេស​មួយទៀត​ហើយ មានឈ្មោះ​ថា BOOTCAMP ដែល​តម្រូវឱ្យ​បេក្ខជន​ច្រៀង​ជា​ក្រុម​ពី ៣ នាក់​ទៅ ៤ នាក់ និង ចាប់យក​បទ​ចម្រៀង​មក​ធ្វើការ​ប្រកួតប្រជែង ក្រោម​ការជ្រើសរើស​ពី​គណៈកម្មការ​ទាំង​បួន ។​​ ដោយឡែកកាលពីពេលថ្មីៗនេះមាន​មតិ​រិះគន់ដល់​បេក្ខនារី​ទាំង​ ៣រូប​ ដែលមេីលទៅ​ហាក់​ជា​មានការ​រេីសអេីងដល់​បេក្ខនារី​ ចាន់​ឡា​ ដែលជា​ក្រុម​របស់ខ្លួន​ខណៈដែល​ពេល​បញ្ចេញ​សមត្ថភាព​ ហាក់​មាន​គម្លាត​ឆ្ងាយពីគ្នា​ និងពេល​ប្រកាស​លទ្ធផល​ ហាក់​មិន​បានអេីពេីដល់​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ដែលកំពុងតែ​ប្រឈមនឹង​លទ្ធផល​មិនប្រសេីរនោះ។

ក្រោយ​ ពី​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ក្នុងនោះផងដែលបើគិតត្រឹមមកដល់ពេលនេះ មានមហាជនជាច្រើនប្រកាសស្វែងរកប្អូនស្រី ដើម្បីជួយឧបត្ថម ជាឡេលាប ខ្លួន ក៌ដូចជាថវិការ សំលៀកបំបាក់ និងថវិការជាច្រើន ក្នុងនោះមានម្ចាស់ហាងលក់មាស ពេជ្រ ម្ចាស់ហាង កែសម្ភស្ស និងសប្បុរសជនជាច្រើនទៀតផង ដូចជាជួយជាទុរស័ព្ទ និងមានជួយជាការដឹក កង់៣ រាល់ពេលឡើងប្រលងដោយមិនគិតលុយទៀតផង។

បន្ទាប់ពីបានឃើញដូច្នេះហើយស្រាប់តែគណនីហ្វេសប៊ុកដែលមានឈ្មោះថា Sovann Rithy ( សុវណ្ណរិទ្ធិ) បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា សង្គមហ្វេសប៊ុកយើងមួយចំនួនគឺជួយតាមជោរ ជោរតាមផ្អើល ជោរជួយផ្អើលតែរឿងល្បី? ចំណែកអ្នកក្រដេករនៀលដីជាច្រើននៅហ្នឹងភ្នែក សំពះសុំអោយជួយ ធ្វើមើលមិនឃើញព្រោះមិនល្បីតាមTV ឬ ហ្វេសប៊ុក។ សួរថាមកពីអ្វី…???