លោក អុឹម ជីវ៉ា ថា ទស្សនិកជនអាចមានមនោសញ្ចេតនាអាណិតដល់បេក្ខជន បេក្ខនារីបាន តែគណៈកម្មការមិនអាចប្រើមនោសញ្ចេតនាដាក់ពិន្ទុបានទេ គឺត្រូវជ្រើសរើសអ្នកដែល...
-

ភ្នំពេញ៖ កម្មវិធីលំដាប់ពិភពលោក X-Factor Cambodia ដែលបានចាក់ផ្សាយនៅស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV ដើម្បីជ្រើសរើសរកជើងខ្លាំង ដែលមានទឹកដមសំលេងពិរោះយ៉ាងពិតប្រាកដ ។


នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក កំពុងតែផ្ទុះរឿងបេក្ខនារី ម្នាក់ដែលមានវ័យ១៧ឆ្នាំ មានឈ្មោះថា ចាន់ឡា ដែលបានបង្ហាញពីសមត្ថភាព ទាំងទឹកដមសំលេងពិរោះ និងមានជីវិតដ៏កំសត់ផងនោះ ធ្វើឲ្យមហាជនមានការជួយជ្រុំជ្រែងប្អូនស្រីជាខ្លាំង មានទាំងការជួយជាសំលៀកបំពាក់ គ្រឿងអលង្គា​រ និងមានជាច្រើនទៀត។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានរៀបរាប់ថា "ទស្សនិកជនអាចមានមនោសញ្ចេតនាអាណិតអាសូដល់បេក្ខជនបេក្ខនារីប្រលងបាន!! តែគណៈកម្មការ មិនអាចប្រើមនោសញ្ចេតនាអាណិតដាក់ពិន្ទុដល់បេក្ខជនបានឡើយ គឺត្រូវធ្វើចិត្តរឹងដាក់ពិន្ទុដោយសុក្រិតនិងយុត្តិធម៌ដើម្បីជ្រើសរើសយកបេក្ខជនដែលមានទឹកដមសម្លេងពិរោះមានសមត្ថភាពពិតប្រាកដ ព្រោះនេះជាកម្មវិធីប្រកួតប្រជែងយកជើងខ្លាំងកម្មវិធីលំដាប់ពិភពលោក មិនមែនជាកម្មវិធីសប្បុរសធម៌ឡើយ ! គណៈកម្មការគឺជាអង្គចៅក្រម គណៈកម្មការមិនមែនជាមេធាវីទេ ។នេះគ្រាន់តែជាការចូលរួមមតិយោលបលក្នុងន័យស្ថាបនាតែប៉ុណ្ណោះ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា"៕


ប្រភព៖ អុឹម ជីវ៉ា