ត្រេកអរផង...អន្ទិតតាក់ ស៊ី បានធូរស្បើយបន្តិចហើយ ថ្ងៃនេះគាត់នឹងចេញពីមន្ទីរ ត្រឡប់ទៅផ្ទះវិញបាន...
-

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អន្ទិល តាក់​ ស៊ី ដែលទើបតែលាចាកសិក្ខាបទ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ដោយសារតែអាការៈ ជំងឺរបស់លោកកាន់តែធ្ងន់ធ្ងរឡើង។


ដោយឡែកនៅថ្ងៃនេះ នៅក្នុងគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានបង្ហោះសារនៅលើបណ្តាញសង្គមថា "អន្ទិត តាក់​ ស៊ី​ បានធូរស្រាលហេីយ​ ថ្ងៃនេះគាត់នឹងចេញពីមន្ទីរពេទ្យព្រះកុសមៈទៅសម្រាកព្យាបាលនៅឯផ្ទះរបស់គាត់។​ កូនប្រុសនិងក្រុមគ្រួសារបានមកសួរសុខទុក្ខគាត់ដល់មន្ទីរពេទ្យកាលពីម្សិលមិញ។ សមាគមសិល្បករខ្មែរ (មួលនិធិសិល្បៈចាស់ជរា)។


សូមអរគុណដល់មន្ទីរពេទ្យព្រះកុសុមៈ​ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ដែលបានជួយជ្រោមជ្រែង​និងព្យាបាលដល់អន្ទិតតាក់ស៊ី៕


ប្រភព៖ Heng Loong