កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញគណនីហ្វេសប៊ុករបស់លោក ពូ ឈីវ ដែលត្រូវបានគេស្គាល់ថាជាបុគ្គលម្នាក់ បានចូលរួមយ៉ាងសកម្មក្នុងសង្គម ទាំងរឿងប្រមូលសំរាមចេញពីបឹងត្របែក និងបានជួយដល់ក្មេង ចាស់ជរា ជាដើម។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោកបានបង្ហោះរូបភាពយ៉ាងកំសត់របស់ក្មេង សិស្សសាលា នៅតំបន់ដាច់ស្រយាល ដោយលោកបានប្រាប់ឲ្យដឹងថា "បេះដូងវិរជន តោះ! បងប្អូនជាទីស្រលាញ់រាប់អាន ផ្អាកការពិសាកាហ្វេប្រេនមួយកែវ មកចូលរួមទិញសម្ភារសិក្សា ជូនដល់ប្អូនៗសិស្សានុសិស្សសិក្សានៅតំបន់ដាច់ស្រយាល ស្ថិតក្នុងខេត្តស្ទឹងត្រែង(ស្រុកកំណើតពូឈីវ) គឺសាលាបឋមសិក្សា ឧបសម្ព័ន ក្របីមួយ ស្ថិតក្នុងភូមិ ក្របី១ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ដែលជាសាលាដ៏កម្សត់កម្រ ជញ្ជាំងធ្លុះធ្លាយ ឆ្ងាយពីទីរួមស្រុក ចំនួន ៥៨ គីឡូ ផ្លូវខូច ពិបាកធ្វើដំណើរ សិស្សសរុបមានចំនួន ១២០ នាក់ ស្រី ៥៦ នាក់ គ្រូ ០៨ នាក់ សម្បូរដោយកុមារមានជីវភាពក្រីក្រខ្វះខាតនូវសម្ភារសិក្សា សំណើរបស់ប្អូនៗសិស្សានុសិស្សចង់បាននូវ សម្ភារសិក្សា ឯកសណ្ឋានសិស្ស សម្ភារកីឡា កាបូប ស្បែកជើង និងធុងចម្រោះទឹកស្អាត សម្រាប់ប្រើប្រាស់ បងប្អូនអាចចូលរួមជាមួយក្រុមការងារខ្ញុំបាទបានដោយក្តីរីករាយ និងសទ្ធាជ្រះថ្លា។កម្មវិធីប្រារព្ធឡើងនៅថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៩ ☎️ 070 997771 , ABA' 000238158 LA PISETH"។

សំណើររបស់ប្អូនៗសិស្សានុសិស្ស ចំនួន ១២០ នាក់ ចង់បាននូវ :
- សៀវភៅ ចំនួន ១០០០ ក្បាល
⁃ ឯកសណ្ធានសិស្ស ចំនួន ១២០ ឈុត
⁃ សម្ភារះកីឡា បាល់ទាត់ ៥ គ្រាប់, បាល់ទះ ៥ គ្រាប់
⁃ កាតាប ចំនួន ១២០ កាតាប
⁃ ស្បែងជើង ចំនួន ១២០ គូ
⁃ ធុង ចំរុះទឹកស្អាត ចំនួន ០៥ ធុង
⁃ ទឹកដោះគោ , នំ ៥ កេស
⁃ សម្លៀកបំពាក់ ជាច្រើន
សាលាបឋមសិក្សាក្របី មួយ ស្ថិតក្នុងខេត្ត ស្ទឹងត្រែង
សូមគោរពអរគុណសម្រាប់ការចូលរួម ?"។








ប្រភព៖ ពូ ឈីវ