ភ្នំពេញ៖ កាលពីវេលា២១យប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពីបទ ចាប់រំលោភអនិតិជនម្នាក់បានសម្រេច២ដង ដែលហេតុការណ៍នេះបានកើតឡើងចំណុចបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ស. ស. ណ ភេទស្រី អាយុ១៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ជនសង្ស័យមានឈ្មោះថា ម៉េង ឌឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពពីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យ បានឈ្លោះប្រកែកជាមួយសង្សារយ៉ាងខ្លាំង ដោយឃើញដូចនេះ ជនរងគ្រោះដែលជាអ្នកស្គាល់គ្នានោះ ក៏បានហៅជនសង្ស័យឲ្យទៅដេកនៅបន្ទប់របស់នាង ព្រោះតែចង់បំបែកអ្នកទាំងពីរ កុំឲ្យមានការប្រើអំពើហិង្សាលើគ្នា។ ភ្លាមនោះជនសង្ស័យក៏បានយល់ព្រម ទៅសម្រាកនៅបន្ទប់ជនរងគ្រោះ លុះដល់ពេលយប់ជ្រៅ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភ លើជនរងគ្រោះរហូតបានសម្រេចចំនួន២ដង។
ប្រភពដដែលបានបន្តទៀតថា លុះព្រឹកឡើងជនសង្ស័យបានឲ្យទូរស័ព្ទដៃមួយគ្រឿងដល់នាង ហើយក៏ចាកចេញទៅបាត់តែម្តង។ ស្រាប់តែដល់ថ្ងៃទី០៦ ខែសីហា រឿងហេតុបែកការណ៍ដល់បងស្រី ក៏ប្តឹងសមត្ថកិច្ចឲ្យធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង។
បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនិតិវិធី៕