នាពេលបច្ចុប្បន្នមាន មិនថាក្មេង ឬមនុស្សចាស់នោះ គឺកើតជំងឺគ្រុនឈាមទាំងអស់ ហើយក៏មានក្មេងខ្លះ ស្លាប់បាត់បង់ជីវិតដោយសារតែជំងឺដ៏កាចសាហាវនេះផងដែរ។

ដោយឡែកកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Annika Samnang បានបង្ហោះសារថា សូមឲ្យឪពុកម្តាយទាំងអស់មានការប្រុងប្រយ័ត្នចំពោះ កូនៗរបស់អ្នក និងការប្រើប្រាស់ថ្នាំ។ ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "កូនទេីបដេកបានមានពេលផុស អ្នកដែលមានកូនតូចគួរអាន ! កូនខ្ញុំសុខសុខក្ដៅខ្លួន ហេីយទន់ខ្លួនភ្លាមភ្លាម ដោយខ្លាចក៏យកទៅពេទ្យ យកទៅពេទ្យ១ពីមុនក៏ធ្លាប់ទៅដែល ព្រោះពេទ្យធ្លាប់មេីលគាត់ទៅបារាំងគ្មានអ្នកមេីល ដល់ពេលទៅដល់គាត់ថាកូនប្រុសខ្ញុំរលាកពោះវៀង ? ហេីយក៏អោយថ្នាំនិងមក ខ្ញុំមិនអស់ចិត្តព្រោះកូនអត់មានធ្វេីទុកអីសោះ មិចបានរលាកពោះវៀង ព្រោះពេទ្យធ្លាប់មេីលកូនខ្ញុំពីកេីតមកគាត់ប្រាប់ថា ក្មេងមិនងាយរលាកពោះវៀងទេ ហេីយបេីរលោកក៏មិននៅធម្មតាចឹងដែល មិនអស់ក៏ទៅសួរខាង pharmacy ដែលស្គាល់ គាត់ថា អាអូនក្ដៅទន់ក្នែកចឹងខ្លាចគ្រុនឈាម បងកុំអោយផឹកថ្នាំនិង ព្រោះកូនគេនៅស្រុកក្រៅស្លាប់ព្រោះចឹង ហេីយរកមេរោគគ្រុនឈាមមិនឃេីញ ហេីយខ្ញុំក៏មិនបានអោយផឹកថ្នាំដែលពេទ្យចេញអោយ អោយតែថ្នាំចុះកម្ដៅ១មុខ ហេីយព្រឹកថ្ងៃនេះនៅតែក្ដៅខ្ញុំក៏បាននាំកូនទៅមេីលឈាម គឺគ្រុនឈាមមែន ? បេីខ្ញុំអោយកូនផឹកថ្នាំនិង តាកូនខ្ញុំនិងទៅជាបែបណា ម៉ាក់ម៉ាក់ទាំងអស់បេីកូនក្ដៅ ហេីយមិនញុាំ មិនលេង គួរទៅមេីលឈាមមុនដាក់ថ្នាំផ្សេងផ្សេងទាំងអស់"។

សារមួយនេះ ក៏ចង់ដាស់តឿនដល់ អាណាព្យាបាល ទាំងអស់ មេត្តាមានការប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ថ្នាំ មុននឹងឲ្យកូនរបស់អស់លោកអ្នកលេប ត្រូវទៅពិគ្រោះ ឬ ធ្វើការពិនិត្យឲ្យល្អិតល្អន់ជាមុនសិន ៕




មានវិដេអូ៖
ប្រភព៖ Annika Samnang