ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ព្រះតេជគុណ តាក់ ស៊ី បានលាចាកសិក្ខាបទ រួចរាល់ហើយ កាលពីប៉ុន្មានថ្ងៃមុននេះ ដោយសាតែអាការៈកាន់តែធ្ងន់ធ្ងរឡើង មិនអាចបន្តជាព្រះសង្ឃបាន ។ ក្រោយពីបានលាចាកសិក្ខាបទរួចភ្លាម អន្ទិត តាក់ ស៊ី ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។
.png?1565168243)
បន្ទាប់ពីបានឃើញពីភាពលំបាករបស់អន្ទិតតាក់សុី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិការចំនួន២លានរៀល និងចេញថ្លៃព្យាបាលទាំងស្រុងនៅក្នុងមន្ទីរពេទ្យ ដើម្បីសម្រួលដល់ក្រុមគ្រួសារនាយតាក់សុី។
.jpg?1565168251)
យោងតាមគណនីហ្វេសប៊ុកលោក Heng Loong បានបង្ហោះសារថា "សូមគោរពថ្លែងអំណរគុណដល់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដែលបានឧបត្ថម្ភប្រាក់២លានរៀល និងថ្លៃព្យាបាលនៅមន្ទីពេទ្យព្រះកុសមៈ ដល់អន្ទិត តាក់ ស៊ី តាមរយៈ មូលនិធិសិល្បៈចាស់ជរា។
.jpg?1565168261)
សមាគមសិល្បករខ្មែរ បួងសួងអស់វត្ថុសាកសិទ្ធតាមជួយថែរក្សា សម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត"៕
.jpg?1565168267)
.jpg?1565168267)
.jpg?1565168266)
.jpg?1565168268)
.jpg?1565168267)
.jpg?1565168268)