មានសង្ឃឹមហើយ! កងសង្គ្រោះលេខ 771 ចេញដំណើរទៅជួយសង្គ្រោះមនុស្សដែលជាប់ក្នុងរូងភ្នំ អស់រយៈពេលជាច្រើនថ្ងៃ ដោយធ្វើដំណើរពី...(មានវីដេអូ)
សីហា
-

បាត់ដំបង៖ ប្រិយមិត្តប្រហែលជាបានជ្រាបជាមួយនឹងព័ត៌មានក្តៅៗទាក់ទិននឹង បុរសម្នាក់ រអិលជើងធ្លាក់គាបថ្មក្នុងរូងភ្នំ នៅខេត្តបាត់ដំបង ពេលកំពុងដើរកើបអាចម៌ប្រចៀវ, នៅពេលនេះ កម្លាំងជួយសង្គ្រោះជាច្រើននាក់ កំពុងយកជនរងគ្រោះចេញ ប៉ុន្ដែបុរសខាងលើ រហូតមកដល់ពេលនេះ មិនទាន់អាចចេញពីរូងថ្មបាននោះទេ ពោលសមត្ថកិច្ចកំពុងជួយសង្គ្រោះ។

នគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា យោងតាមបណ្តឹងរបស់ម្ដាយជនរងគ្រោះ បានមកប្ដឹងសមត្ថកិច្ចថា គាត់បានបាត់កូនឈ្មោះ បូរ៉ា អាយុ២៧ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គរបា នស្រុកសំពៅលូន ខេត្តបាត់ដំបង រយៈពេល៤ថ្ងៃមកហើយ។ បើតាមម្តាយជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ កូនគាត់បានចេញបាត់ពីផ្ទះ ហើយមិនឃើញវិលត្រលប់មកវិញទេ ហើយឆោឡោដើររក ទើបប្រទះឃើញជាប់ក្នុងរូងភ្នំ នៅចំណុចភ្នំចក្រី ស្ថិតក្នុងភូមិក្បាលហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក។

បើតាមលោកអធិការ នៅន្លែងកើតហេតុជនរងគ្រោះអាចនិយាយបានធម្មតា មិនទាន់សន្លប់បាត់ស្មារតីនោះទេ ហើយបានប្រាប់ថា ខ្លួនឡើងមកកើបអាចម៌ប្រចៀវ ភ្លាមនោះក៏បានជ្រុះពិល ហើយខ្លួនក៏បានដើររកពិល ក៏រអិលធ្លាក់ជាប់ក្នុងជម្លៀតថ្មតែម្ដង។

ខណៈពេលនេះដែរ កងសង្គ្រោះ711 ចេញដំណើរពីទីបញ្ជាការកងពល ចោមចៅ ទៅព្រលានយន្តហោះយោធា នឹងបន្តតាមឧទ្ធម្ភាចក្រឆ្ពោះទៅកន្លែងកើតហេតុ នៅឯ ភូមិហុងទឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីប្រតិបត្តិការជួយសង្គ្រោះមនុស្សជាប់ក្នុងរូងភ្នំ។