គួរឲ្យខ្លាចណាស់ ! មានអគារ​ដ៏​ធំ​មួយ​របស់​ចិន​យីហោ ផ្ទះ​នាគ មានកម្ពស់ ៩ ជាន់ ចាប់ផ្តើម​ប្រេះ​ស្រុត​ហើយ​….
Panha
-

កាលពីពេលថ្មីៗ​នេះ​មាន​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង បន្ទាប់ពីមានអគារ​ដ៏​ធំ​មួយ​របស់​ជនជាតិ​ចិន ដែលមាន​ស្លាក​យីហោ ផ្ទះ​នាគ កម្ពស់៩ជាន់ នៅក្នុងក្រុងព្រះសីហនុ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​​រាយការណ៍​ថា កំពុង​ចាប់ផ្តើម​ក្នុងស្ថានភាព​ប្រេះ​ស្រុត គួរ​ឲ្យ​ព្រួយបារម្ភ​ជាខ្លាំង ។​

​នេះ​បើ​យោងតាម​ប្រភពគណនី​ហ្វេ​ស​ប៊ុ​កមួយមានឈ្មោះ កូន ខ្លាច​តូច បាន​បង្ហោះនៅមុននេះបាន​ឲ្យ​ដឹងថា​៖ «​សុំ​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​ផង​ ​ប្រជាពលរដ្ឋ​ផ្ញើ​សារ​មក​ថា អគារ​ដ៍​ធំ កំពស់ ៩​ជាន់ យីហោ ផ្ទះ​នាគ នៅ​ជិត​រង្វង់​មូល​តោ​២ (​ក្រុងព្រះសីហនុ​) កំពុង​ចាប់ផ្តើម​ប្រេះ​ស្រុត​ហេីយ​» ៕​



ប្រភព:កូន ខ្លាតូច