ឈប់បារម្ភទៀតទៅ...នៅព្រឹកនេះ ឯកឧត្តមគួច ចំរើន នឹងចុះធ្វើការត្រួតពិនិត្យ ដោះស្រាយជាបន្ទាន់ លើបញ្ហាជំនន់ទឹកភ្លៀងនេះ...
ក្រុងព្រះសីហនុ៖ មន្ត្រីសាលាខេត្តព្រះសីហនុថ្លែងថា នៅព្រឹកថ្ងៃ៩សីហា២០១៩នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ នឹងដឹកនាំមន្ត្រីចុះពិនិត្យនិងដោះស្រាយកិច្ចការបន្ទាន់មួយចំនួនទៅលើបញ្ហាជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងដ៍អាក្រក់បានធ្វើអោយទីក្រុងព្រះសីហនុលិចលង់ស្ទើរគ្រប់ទីកន្លែងកាលពីយប់ថ្ងៃទី៨សីហា២០១៩ ហើយរហូតមកដល់ព្រឹកថ្ងៃ៩សីហា២០១៩នេះ ភ្លៀងនៅតែបន្តធ្លាក់តិច ច្រើនតាមពេល ក្នុងនោះតំបន់ទំនាបមួយចំនួនដែលមានទឹកលិចតាំងពីយប់មកនោះ នៅមិនទាន់ស្រកចុះនៅឡើយ។ មិនមានសេចក្តីរាយការណ៍ពីមនុស្សរងគ្រោះថ្នាក់ទេ ប៉ុន្តែបើយោងតាមរបាយការណ៍បឋមៗពីសមត្ថកិច្ចមូលដ្ឋានក៍ដូចជាពីពលរដ្ឋផ្ទាល់ថា មានទ្រព្យសម្បត្តិជាច្រើនតាមផ្ទះពលរដ្ឋនិងផ្លូវសាធារណៈខ្លះទៀត បានរងការខូចខាត ៕








ប្រភព៖ Huy Bunleng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។