សូមបងប្អូនប្រុងប្រយ័ត្នផង...ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេក ធ្វើឲ្យកំណាត់ផ្លូវមួយខ្សែ ចូលទៅសាលាហ្វឹកហ្វឺនកងទព័ជើងទឹក រងនូវការខូចខាតយ៉ាងខ្លាំង...
នៅក្នុងព្រះសីហនុ រងការវាយលុកយ៉ាងខ្លាំង ដោយសារតែភ្លៀងធ្លាក់ ឥតឈប់ឈរ ធ្វើឲ្យលិចលង់ លិចផ្ទះសំបែង ឡាន ម៉ូតូ ដែលបណ្តាលឲ្យរងនូវការខូចខាតជាខ្លាំង។

ដោកឡែកនៅ ស្រុកព្រៃនប់ ឯណោះវិញ ពលរដ្ឋប្រាប់មកថា កំណាត់ផ្លូវ ចូលទៅសាលាហ្វឹកហ្វឺនកងទព័ជើងទឹកក្នុងឃុំរាមបានដាច់ ដោយសារទឹកភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃ៨សីហា២០១៩ ក្នុងនោះមានរថយន្តមួយចំនួនដឹកកម្មកររោងចក្របានជាប់នៅកន្លែងផ្លូវខូចនេះ មិនអាចដឹកកម្មករទៅធ្វើការបានឡើយ នាព្រឹកថ្ងៃ៩សីហា២០១៩នេះ។

យ៉ាងណាមិញ ក៏សូមបងប្អូនមានការប្រុងប្រយ័ត្ន ចំពោះសុខសុវត្ថិភាព ព្រោះថាផ្លូវរអិលខ្លាំងណាស់។ ដូចនេះ សូមបងប្អូន មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ៕



ប្រភព៖ Huy Bunleng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។