ប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាប រឿងរ៉ាវទាក់ទងនឹងបេក្ខនារីដ៏កំសត់ លៀង ចាន់ឡា ដែលបានបញ្ចេញសមត្ថភាពក្នុងកម្មវិធីប្រលងចម្រៀង លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia ក្នុងវគ្គ BootCamp ធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ជាខ្លាំង ទៅសមត្ថភាពទឹកដមសំលេងរបស់ក្មេងស្រីវ័យ១៧ឆ្នាំរូបនេះ ។

ដោយឡែក ក្រោយពីបានឃើញពីភាពកំសត់របស់ក្មេងស្រីម្នាក់នេះ បានធ្វើឲ្យមហាជន គោរពស្រលាញ់ និងជួយទំនុកបំរុងជាច្រើន ។

ទន្ទឹមនឹងនេះ កញ្ញា មាន សូនីតា ដែលជាតារាសម្តែងដ៏ឆ្នើមម្នាក់ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូច្នេះថា "តែៗ ស្ករៗ... [ ថែមនេះបន្តិច ថែមនោះបន្តិច មានទៅអី! ]?
ខ្ញុំពិតជាខូចចិត្តនិងសោកស្ដាយនៅពេលដែលឃើញក្មេងស្រីម្នាក់ពោរពេញដោយសមត្ថភាពត្រូវបានម្នាក់ៗគេយកទៅប្រើប្រាស់...
បើនិយាយរឿងគេយកគាត់ទៅកំប្លុកកំប្លែងនិងយកគាត់ទៅ Troll វា sad ហួសចិត្តគ្រប់គ្រាន់ហើយ។ ចឹងខ្ញុំសូមនិយាយពីចំណុចនេះមុនគេ សង្គម Facebook គឺ ល្អ,សប្បាយ,ឡូយ,ទាន់ហេតុការណ៍,ទាន់សម័យ ប៉ុន្តែជាមួយគ្នាហ្នឹងដែរជាផ្នែកមួយបំពុលសង្គមដូចគ្នាដែរ ហើយឥឡូវបន្ថែមជាមួយនឹងព័ត៌មាន ពីរឿងឧបត្ថម្ភការកែសម្ផស្សដែលឥតគិតថ្លៃដើម្បីអោយក្លាយជាស្រីស្អាត ? ដើម្បីអី ? អត់យល់សោះ ពីចំណុចនេះ.. !។

ហេឡូ ហេឡូ? ....គាត់នៅក្មេងណាស់ មានផ្លូវវែងឆ្ងាយឲ្យគាត់ស្វែងយល់ និង សិក្សាឲ្យស្គាល់ពីខ្លួនឯង។ តែឥឡូវនេះអ្នកទាំងអស់គ្នាបានឃើញហើយថាមានរឿងអី្វដែលកើតខ្លះចំពោះគាត់ ដូចបំផ្លាញគាត់ចឹង យើងទាំងអស់គ្នាកំពុងរុញគាត់ដល់ផ្លូវទាល់ អោយក្លាយជាមនុស្សទាល់ច្រក ហើយយ៉ាងហោចណាស់ក៏គាត់អស់សង្ឃឹម,តូចចិត្ត ៣-៤ ដែរ ?។

ចង់និយាយថាមនុស្សគ្រប់រូបគឺស្រស់ស្អាតរៀងៗខ្លួន យើងមានចំណុចល្អផ្សេងគ្នាអ្វីដែលសំខាន់បំផុតគឺយើងចេះមើលថែខ្លួនឯង-ការញ៉ាំ-ការគេង-លំហាត់ប្រាណជាពិសេសគេដឹងពីគោលដៅនៃជីវិត? ខ្ញុំគិតថាវាល្អគ្រប់គ្រាន់ហើយសម្រាប់ដែលយើងគឺជាម្ចាស់នៃជីវិតខ្លួនឯង"៕?









ប្រភព៖ Mean Sonyta