បងប្អូនជាច្រើនប្រាកដជាបានស្គាល់ វត្តមានរបស់លោកស្រី ម៉ម សុម៉ាលី ដែលលោកស្រីបានជួយដល់ក្មេងស្រីរងគ្រោះ ដោយការរំលោភបំពានជាច្រើនអ្នក ពីសំណាក់អ្នកឪពុកចុង អ្នកជិតខាង ជាដើម។

កាលពីថ្ងៃម្សិលមិញនេះ លោកស្រីបានជួយក្មេងស្រីម្នាក់ទៀតហើយ ដែលត្រូវឪពុកចុងតិរិច្ឆាន ចាប់រំលោភ រហូតដល់មានផ្ទៃពោះ ៦ខែ។ លោកស្រីបានរៀបរាប់ទាំងអួលដើមកថា "??? រកពាក្យនិយាយមិនចេញទេលោកអេីយ ក្មេងស្រីទេីបតែអាយុ 12 ឆ្នាំសោះត្រូវឪពុកចុងតិរិឆ្ឆានចាប់រំលោភរហូតដល់មានផ្ទៃពោះ 6 ខែ រីឯម្តាយក៏ត្រូវពរពោះជិតគ្រប់ខែដូចគ្នា ??ស្តាប់ការរៀបរាប់របស់បងប្រុសនាងដែលទេីបតែអាយុជាងម្ភៃឆ្នាំដោយទប់ទឹកភ្នែកមិនបាន កូនប្រុសដែលជាបងសុខចិត្តដេីរធ្វេីការសុីឈ្នួលគេរហូតដល់ប្រទេសជិតខាង ដេីម្បីយកលុយមកចិញ្ចឹមម្តាយនឹងប្អូនស្រីទាំងពីរ?ខ្លួនសុខចិត្តហត់ ខាំមាត់សង្កត់ចិត្តទោះលំបាកក៏មិនហាននិយាយ សុំតែម្យ៉ាងគឺម្តាយនឹងប្អូនបានសុខ? ឯប្អូនស្រីវិញស្រលាញ់បងប្រុស សុខចិត្តខាំមាត់សង្កត់ចិត្តទ្រាំអោយតិរិឆ្ឆាននោះរំលោភ យ៉ាងយូរ រហូតដល់មានផ្ទៃពោះ 6ខែ ?ដោយតិរិឆ្ឆានោះគំរាមសំលាប់បងប្រុសនាង ? នាងថាខ្ញុំស្រលាញ់អាបងខ្ញុំ ណាស់គាត់សុខចិត្តលះបង់ការសិក្សាដេីរសុីឈ្នួលគេតាំងពីរពុកបង្កេីតខ្ញុំស្លាប់ទៅ គ្រប់យ៉ាងអាបងធ្វេីដេីម្បីខ្ញុំ នឹងគ្រួសារ ? ចំណែកនាងតូចពៅក៏ត្រូវឪពុកចុងប៉ុនប៉ងរំលោភដែរ តែនាងកេចផុតពីរបីសាចតណ្ហានោះ ? បងប្អូនអេីយនាងខ្ញុំសរសេរមិនចេញទេ ??? Tan Kimsour Kimcheat Hun ប៉ែន ចំរ៉ុង Ah Ry Nuon Adana Mam Legros ហេតុអុីបានជាខ្ញុំសុខចិត្តអោយអ្នកជេរខ្ញុំ នេះហេីយរូបភាពស្រេីបស្រាល + ស្រា ??? ឈឺណាស់ អ្នកយល់ទេអារម្មណ៏មួយនេះ"។

មានវិដេអូ៖
ប្រភព៖ Mam Somaly