ហួសពេលហើយ ! ផ្ទៃអូរនៅខាងក្រោម ត្រូវអ្នកមានអំណាចមួយចំនួនតូច បាននាំគ្នាទន្ទ្រានយកដីអូរ ដោយអំពើរឃុបឃិតគ្នា ដើម្បីលក់និងជួលឲ្យជនជាតិចិន
ព្រះសីហនុ ៖ នេះជាពាក្យសម្តីរបស់លោក William Guang វឌ្ឍនា សារពង្ស បានធ្វើការលើកឡើងចំពោះខេត្តព្រះសីហនុថា " ផ្ទៃអូរនៅខាងក្រោម ជិតអាងចម្រោះទឹកកខ្វក់របស់ក្រុង ត្រូវបានក្រុមមនុស្ស អ្នកមានលុយនិងមានអំណាចមួយចំនួនតូច បាននាំគ្នាទន្ទ្រានយកដីអូរ ដោយអំពើរឃុបឃិតគ្នា ដើម្បីលក់និងជួលឲ្យជនជាតិចិនសង់អាគារធំនៅម្តុំជិតអូរឈើទាលទល់មុខ អារីស្តុនចាស់ ស្ថិតនៅក្នុងសង្កាត់លេខ៤ក្រុងនិងខេត្ត ព្រះសីហនុ ធ្វើឲ្យជំនន់ទឹកភ្លៀងបានវាយលុកកំពង់សោមយ៉ាងខ្លាំង សង្ឃឹមថាជំនន់ទឹកភ្លៀងនេះនិងមិនប៉ះពាល់អាយុជីវិតមនុស្សនោះទេ និងសូមស្នេីអាជ្ញាធរមានសមត្ថកិច្ចមេត្តាមានវិធានការចាំបាច់ដេីម្បីដោះស្រាយ"។










ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។