បាក់រលំរបង សង្កត់លើបុរសជនជាតិចិនម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅស្រុកព្រៃនប់...
ស្រុកព្រៃនប់-នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ វេលាម៉ោង០៧និង១០នាទីព្រឹក នៅចំណុចរោងចក្រផលិតឥដ្ឋ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីបាក់រលំរបងកើតឡើងក្រោយពីមានធ្លាក់ភ្លៀងខ្លាំង បណ្តាលអោយសង្កត់លើមនុស្សបុរសជនជាតិចិនម្នាក់ស្លាប់នៅនឹងកន្លែង។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឆៃ គ័រឈីង ភេទ ប្រុស អាយុ៤៥ឆ្នាំ មុខរបរមេការ ស្នាក់នៅកន្លែងកើតហេតុ។ បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនទៅរក្សាទុកមន្ទីររពេទ្យបង្អែកខេត្តព្រះ សីហនុ៕


ប្រភព៖ Huy Bunleng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។