លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី កំពុងជួយបងប្អូនប្រជាពលរដ្ឋ ដែលជាប់ក្នុងផ្ទះ ដោយសារជំនន់ទឹកភ្លៀង ទៅតំបន់មានសុវត្ថិភាព...
នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងអាវុធហត្ថ ចលត័ចុះជួយពលរដ្ឋដែលជាប់ក្នុងផ្ទះដោយជំនន់ទឹកភ្លៀង នៅតាមតំបន់ទំនាបដែលមានទឹកលិចខ្លាំង។ ក្នុងនោះស្ត្រីម្នាក់នៅក្នុងសង្កាត់លេខ៤ដែលខ្យល់គរ ក៍ត្រូវបានកម្លាំងអាវុធហត្ថជួយនាំយកទៅសង្គ្រោះភ្លាមដែរ។

ចំណែកឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅតែបន្តត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ដោយសារទឹកភ្លៀង បន្តទៀត ដើម្បីរកវិធីដោះស្រាយ ។

គួរបញ្ជាក់ផងដែរ ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យផ្ទះរបស់ជាពលរដ្ឋ ក៏ដូជា ម៉ូតូ រថយន្តបានលិចលង់នៅក្នុងទឹក ។ ទន្ទឹមនឹងនេះ អជ្ងាធរក៏បានសូមអំពាវនាវដល់ បងប្អូនមេត្តាមានការប្រុងប្រយ័ត្ន ចំពោះចរន្តអគ្គិសនីផងដែរ៕












ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។