ភ្លៀងចាប់ផ្តើមធ្លាក់មកទៀតហើយ...ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក បាននាំយកអូប័រចំនួន០៥គ្រឿង សម្រាប់ជួយជនរងគ្រោះជំនន់ទឹកភ្លៀង នៅខេត្ត...
-

ខេត្តព្រះសីហនុ៖ រហូតមកដល់ថ្ងៃត្រង់ថ្ងៃសុក្រទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ភ្លៀងបានចាប់ផ្តើមធ្លាក់មកជាបន្តទៀតហើយនៅក្រុងព្រះសីហនុ ដែលធ្វើអោយស្ថានភាពជំនន់ទឹកភ្លៀងអាចនៅអូសបន្លាយពេល។  បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើន បានចាកចេញពីទីលំនៅដ្ឋាន ដើម្បីទៅកាន់កន្លែងដែលមានសុវត្ថិភាព។


ជាមួយគ្នានេះ ដើម្បីត្រៀមបង្ការជួយសង្គ្រោះពលរដ្ឋតាមកន្លែងដែលប្រឈមខ្លាំង រួមជាមួយរដ្ឋបាលខេត្ត ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើង ទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានចាត់តាំងកម្លាំងកងទព័ ចំនួន២០នាក់នាំយក អូប័រចំនួន០៥គ្រឿង ដឹកនាំដោយលោក វរនាវីឯក អ៊ុំ ធឿន មេបញ្ជាការកងនាវាប្រដេញ ចលត័ចេញទៅត្រៀមជួយសង្គ្រោះ ប្រជាពលរដ្ឋដែលកំពុងជួបគ្រោះជំនន់ទឹកភ្លៀង នៅក្រុងព្រះសីហនុ៕


ប្រភព៖ Huy Bunleng