នៅខេត្តព្រះសីហនុ បានទទួលរងជំនន់ទឹកភ្លៀង យ៉ាងខ្លាំង ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មួយចំនួននៅតំបន់ទំនាប ត្រូវចាកចេញពីផ្ទះ ដើម្បីស្វែងរកកន្លែងដែលមានសុវត្ថិភាព។

ក្នុងនោះផងដែរ ឯកឧត្តមគួច ចំរើន បានកំពង់តែធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបទុក្ខលំបាកនោះ។

ជាក់ស្តែង លោក ផែង វណ្ណៈបានបង្ហាញអារម្មណ៍អាណិតដល់ឯកឧត្តមគួច ចំរើន ដោយលោកបានសរសេររៀបរាប់ថា "អាណិតបង គួច ចំរេីន ដែរដែលមកទទួលថ្មបាក់ដែលគេបន្សល់ទុកអោយ ។ ខ្ញុំសង្ឃឹមថា បង គួច ចំរេីន មានសមត្ថភាពអាចស្ដារមុខមាត់ខេត្តព្រះសីហនុឡេីងវិញបាន ។ ជួបគ្រោះទឹកជំនន់បែបនេះ ចូលរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ ដេីម្បីប្រជាពលរដ្ឋ កុំនាំគ្នាបន្ទោសអ្នកនេះ ឬ អ្នកនោះ ។ អ្នកដែលបងប្អូនបន្ទោសចេញទៅបាត់ហេីយ នៅ តែ បង គួច ចំរេីន ទេ សូមលេីកទឹកចិត្តគាត់ផង ។




ប្រភព៖ ផែង វណ្ណៈ