សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន បញ្ជាឲ្យឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានចេញដំណើរតាមឧទ្ធម្ភាគចក្រ ជន្លៀសប្រជាពលរដ្ឋចំនួន៥០០គ្រួសារ នៅខេត្តរតនគិរី រងគ្រោះដោយសារទឹក...
-

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កញ៉ារិទ្ធី រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារថា " ឯកឧត្តម គន់ គីម ចេញអន្តរាគមន៍បន្ទាន់ ជន្លៀសប្រជាជន៥០០គ្រួសារពីទឹកជំនន់នៅខេត្តរតនគីរី

តាមបញ្ជារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងតាមបញ្ជារបស់ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃសុក្រទី០៩ខែសីហានេះ បានចេញដំណើរតាមឧទ្ធម្ភាគចក្រ ឆ្ពោះទៅកាន់ខេត្តរតនគីរី ដើម្បីជួយជន្លៀសប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដែលកំពង់ទទួលរងនូវទឹកជំនន់។


ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បាននាំទៅជាមួយនូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់របស់កាកបាទក្រហម ចំនួន២យន្តហោះ ដើម្បីចែកជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះផងដែរ។ ឯកឧត្តម បញ្ជាក់ថាគ្រោះមហន្តរាយទឹកជំនន់នៅខេត្តរតនគីរីនេះ ត្រូវបានសម្តេចប្រធានកាកបាទក្រហម មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានប្រគល់ភារកិច្ចនេះ ដល់ឯកឧត្តម ធ្វើអន្តរាគមន៍ជាបន្ទាប់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិភាព៕


ប្រភព៖ Kanharith Khieu