សំណាងម្ល៉េះពូ...បើកកង់បីសុខៗ ស្រាប់តែដួលរលំដើមឈើសង្កត់លើរ៉ឺមក់កង់បី ចំពាក់កណ្តាល សំណាងហើយដែលម្ចាស់មិនកើតអី...
នៅមុននេះបន្តិច មានករណីរលំដើមឈើមួយដើម សង្កត់លើរ៉ឺម៉ក់កង់បី (pass app) បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អហើយ ដែលអ្នកបើកបរ រ៉ឺម៉ក់កង់បី មិនមានគ្រោះថ្នាក់។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Meas Sokchet " បានបង្ហោះសារឲ្យដឹងថា "ករណីដួលរលំដេីមឈេី នៅចំណុចកែងស្ដុបអាងទឹកអូរឡាំពេជ្រក្បែរធនាគារសីអាយអិមប៊ី។ ម្ចាស់កង់បីមិនមានគ្រោះថ្នាក់អីទេ តែកង់បីត្រូវបានកំពិតដូចចេកចៀន។ បេីនៅស្រុកគេ រដ្ឋជាអ្នកទទួលខុសត្រូវសងការខូចកាតទាំងស្រុង"។


ប្រភព៖ Meas Sokchet
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។