គួរឲ្យអាសូរខ្លាំងណាស់ ! មិនថាតែក្រុងព្រះសីហនុទេដែលលិច នៅខេត្តរតនគីរីក៏លិចខ្លាំងដែល ហេីយពេលនេះមានករណីបាត់ក្មេងស្រី ០១នាក់ បន្ទាប់ពីលិចទូក...
នៅខេត្តរតនគីរីឯណោះវិញ អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក គន់ គីម បានហោះទៅកាន់ខេត្តរតនគីរីនៅព្រឹកថ្ងៃទី ០៩ សីហានេះ នៅពេលដែលជំនន់ទឹកទន្លេស្រែពកបានហក់ឡើងខ្ពស់។

បន្ថែមលើនេះ អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋជាង៥០០គ្រួសារទៅកាន់ទីទួលសុវត្ថិភាព ខណៈការធ្វើចរាចរណ៍នៅផ្លូវជាតិលេខ ៧៦ ត្រូវបានប្រកាសឲ្យផ្អាកជាបណ្តោះអាសន្ន។

ដោយឡែក ពេលនេះមានករណីបាត់ក្មេងស្រី ០១នាក់ ត្រង់ចំណុចភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់ ចំណុចទឹកលិចផ្លូវ ដោយសារលិចទូកដរឆ្លង ពេលនេះអាជ្ញាធរ និងប្រជាពលរដ្ឋកំពុងអន្តរាគមន៍ស្វែងរក។







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។