បេះដូងខ្មែរ គឺការស្រលាញ់ ! នេះហេីយគឺទឹកចិត្តអ្នកជួយសង្រ្គោះ ហើយក៏អាណិតលោកយាយចាស់ៗ....
នៅរសៀលថ្ងៃ០៩ ខែសីហា ឆ្នាំ២០១៩នេះ លោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តព្រះសីហនុ ក្រោមការណែនាំពីលោក មុឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ បានរៀបចំអោយសមាជិកចលនាយុវជនក្រុម១៥៧ច្រើនរូប ចុះជួយពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ ក្នុងនោះមានការជួយចម្លងនាំយក ពលរដ្ឋ ជនចាស់ជរា ទៅកាន់កន្លែងសុវត្ថិភាព និងផ្តល់អាហារសម្រន់ជូនកងកម្លាំងមានសមត្ថកិច្ចដែលកំពុងធ្វើប្រតិបត្តិការដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនេះផងដែរ៕




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។