រំភើបជំនួស! ចាន់ឡា ទើបតែប្រឡូកសិល្បៈសោះ ស្រាប់តែឡើងកូដ រហូតសម្តេចតេជោ ហ៊ុន សែន ចូល Comment ថា....
សីហា
-

ប្រិយមិត្តបានជ្រាបហើយថា បេក្ខនារី លៀង ចាន់ឡា ដែលត្រូវគេរើសអើយក្នុង កម្មវិធីពិភពលោក X Factor Cambodia បានធ្វើឲ្យមហាជនមានការអាណិតអាសូរ ដោយសារតែសម្រស់មិនស្អាត ស្បែកមិនស ដូច្នោះហើយ ក៏មានបងប្អូនឧបត្ថម្ភ ជួយកែសម្ភស្ស ដើម្បីបំពេញតម្រូវការជូនប្អូនស្រី ។

យោងតាមប្រភពគណនី ហ្វេសប៊ុកផេករបស់ ចម្រៀងគ្រួសារខ្មែរ​ បានបង្ហោះវីដេអូនឹងរូបភាពអមជាមួយខ្លឹមសារដូចខាងក្រោម​ ៖ «ជួបគ្នាបន្តិចទៀតនេះជាមួយកម្មវិធីចម្រៀងគ្រួសារខ្មែរនៅរាត្រី ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ សុក្រទី០៩ ខែ សីហា ឆ្នាំ២០១៩ នេះ។

សូមអញ្ជេីញសម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត !ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនប្រិយមិត្តទាំងអស់ ចូលរួមទស្សនានិង Comment ជជែកកម្សាន្ត ក្នុង​ Page ចម្រៀងគ្រួសារខ្មែរ វេលាម៉ោង៨យប់ ដោយក្តីគោរពនិងរីករាយ។​​ 

ចូលរួមគោរពច្បាប់ចរាចរណ៍ ជាពលរដ្ឋល្អក្នុងសង្គម!​ ថ្ងៃនេះថ្ងៃស្អែក កុំឲមានគ្រោះថ្នាក់ចរាចរ!យេីងខ្ញុំស្រលាញ់❤️️និងជឿជាក់?លេីកម្ពុជា! រួមគ្នាថែរក្សាសន្តិភាពនិងកាអភិវឌ្ឍន៍ជាតិយេីង!ឧបត្ថមដោយ ក្រុមហ៊ុន ជីប ម៉ុង គ្រុប សូមអរគុណ!»។

ចម្រៀងគ្រួសារខ្មែរ ជួបជាមួយនិង លោក សុះ ម៉ាច,កញ្ញា​ លៀង ចាន់ឡា, លោក សេង សុធទ្ធិ​, អ្នកនាង កែវ សុភក្ត្រា ដែលក្នុងនោះកញ្ញា ចាន់ឡា បកស្រាយនៅបទទីមួយគឺបទ ចាំនៅតែចាំ។ 

ចំនែកសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូល Comment ដោយផ្ទាល់ដោយសម្តេចបានមានប្រសាសន៍ថា៖ «សប្បាយណាស់កូនៗរាំវងក្រាំងយ៉ូវ។ ពុកទើបបានចូលមើលដោយជាប់បាយជាគ្រួសារជាមួយប្រធានាធិបតីយ៍ស្រីសង្កា។»


ទស្សនាវីដេអូខាងក្រោម៖