គាំទ្រលោកពូពេញទំហឹង...ឯកឧត្តម គួច ចំរើច ថា ម្ចាស់សំណង់ ដែលរំលោភលើដីចំណីអូរ ផ្លូវទឹក ត្រូវរុះរើដោយខ្លួនឯងជាបន្ទាន់ បើមិនដូច្នោះទេ នឹងលេងធម៏ក្តៅហើយ សូមប្រាប់ឲ្យហើយ...
-

បើយោងតាមគណនីហ្វេសប៊ុក មួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារកាលពីថ្ងៃម្សិលមិញ ថា "ណែនាំមិនស្ដាប់ មានតែអនុវត្តវិធានការក្ដៅ ដើម្បីរំដោះផ្លូវទឹក បញ្ចៀសការ លិចលង់ក្នុងក្រុងព្រះសីហនុ


ចំពោះម្ចាស់សំណង់ ដែលរំលោភលើដីចំណីអូរ ផ្លូវទឹក ត្រូវធ្វើការរុះរើដោយខ្លួនឯងជាបន្ទាន់ ដើម្បីឲ្យចរន្ដទឹកហូរមានលំហូរ មិនកកស្ទះបណ្ដាលឲ្យមានការលិចលង់ នៅក្នុងក្រុង។


រដ្ឋបាលខេត្ត បានធ្វើការណែនាំរួចមកហើយ ប្រសិនបើម្ចាស់សំណង់​ មិនសហការជាមួយអាជ្ញាធរ នោះនឹងមានការអនុវត្តវិធានការក្ដៅ ដើម្បីធ្វើការរំដោះដីចំណីអូរ ផ្លូវទឹក ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនេះ" ។ 


យ៉ាងណាមិញ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ​ មេត្តាជួយសហការ ទាំងអស់គ្នា ដើម្បីបញ្ចៀសគ្រោះទឹកជំនន់៕


ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ