គួរឲ្យខ្លាចណាស់...ឯកឧត្តម ជា សុផារ៉ា បញ្ជាឲ្យរុះរើជាបន្ទាន់ ក្រោយរកឃើញថា អគាររបស់ជនជាតិមួយនេះ សាងសង់គ្មានគុណភាព...
-

 បើយោងតាមគណនីហ្វេសប៊ុក មួយដែលមានឈ្មោះថា​ "ប្រជាជន ខេត្តព្រះសីហនុ " បានបង្ហោះសារពាក់ព័ន្ធនឹង អាគាររបស់ជនជាតិនៅក្នុងក្រុងព្រះសីហនុ ដែលមានស្នាមប្រេះបែក ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការភិតភ័យជាខ្លាំង ព្រោះក្លាចស្រុតបាក់ដូចអគារ មួយដែលទើបតែស្រុតបាក់នាពេលថ្មីៗនេះ។ នៅក្នុងគណនីហ្វេសប៊ុកនោះ បានបង្ហោះសារថា "សម្រេចឱ្យរុះរើ សំណង់អគារកម្ពស់ ៩ជាន់ នៅក្នុងក្រុងព្រះសីហនុ ក្រោយរកឃើញសំណង់គ្មានគុណភាព

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចឱ្យរុះរើអគារកម្ពស់៩ជាន់មួយកន្លែង ស្ថិតនៅទល់មុខរង្វង់មូលតោ២ ក្នុងភូមិលេខ៤ សង្កាត់លេខ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញថា អគារនេះសាងសង់ឡើងខុសបច្ចេកទេស និងគ្មានគុណភាព។ សំណង់អគារនេះ សាងសង់ដោយក្រុមហ៊ុន ឈួនរិន ខនស្ត្រាក់សិន អេនជីនារីង (ខេមបូឌា) ឯ.ក។


យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដែនដីនៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា នៅព្រឹកមិញនេះ ក្រុមការងារបច្ចេកទេស នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត បានចុះត្រួតពិនិត្យការដ្ឋានសំណង់អគារពហុមុខងារកម្ពស់ ៩ជាន់ខាងលើ បន្ទាប់ពីពិនិត្យរកឃើញថា សំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងគ្មានលិខិតអនុញ្ញាតបើកការដ្ឋាន។



ក្នុងនោះផងដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមឲ្យបងប្អូនប្រជាពលរដ្ឋ ចាកចេញពីអគារជាបន្ទាន់ ដើម្បីសុខសុខវត្ថិភាពរបស់បងប្អូន៕


ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ