ហ្វេសប៊ុក ៖ នៅប៉ុន្មានថ្ងៃកន្លងទៅនេះមានវីដេអូលោកគ្រូ២នាក់នៅក្នុងសាលាឈឺបាក់បែកមួយខ្នង បានស្រែកច្រៀងប្រកាសស្វែងរកជំនួយជាអាគារសាលារៀនមួយខ្នងដើម្បីឲ្យក្មេងៗបានរៀនដោយមិនមានការភ័យខ្លាច និងព្រួយបារម្ភពីបញ្ហាផ្សេងៗដោយសារតែអាគារដែលពួកគាត់កំពុងតែបង្រៀននេះ គឺជាអាគារឈឺនិងមានសភាពចាស់ទ្រុតទ្រោមហើយថែមទាំងធ្លុះធ្លាយថែមទៀតផង មូលហេតុទាំងអស់នេះហើយទើបធ្វើឲ្យក្មេងៗពិបាកនៅក្នុងការសិក្សា។

ដូច្នេះហើយទើបលោក ធន ម៉េងហ៊ាង បានចេញសេចក្តីប្រកាសនៅលើបណ្តាញសង្គមរបស់លោកថា "ខ្ញុំរីករាយទទួលសំណើរនេះ នឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាព ដំណើរកម្រោងនេះ មុននឹងខ្ញុំចូលនិវត្តន៍"។ ដូច្នេះហើយបើបងប្អូនណាដែលមានចិត្តអាណិតអាសូរទៅដល់ក្មេងៗដែលគ្នាកំពុងតែឆ្ងាញ់ជាមួយនិងការសិក្សា និងកំពុងតែត្រូវការនូវការអបរំជាចាំបាច់ សូមបងប្អូនមេត្តាចូលរួម ជាមួយលោក ធន ម៉េងហ៊ាង និងជួយគ្មាម្នាក់បន្តិចដើម្បី ជួយដល់ក្មេងៗដែលកំពុងតែត្រូវការជំនួយពីបងប្អូន ហើយកាជួយរបស់បងប្អូនគឺជាចំណែកមួយយ៉ាងធំធេងបំផុតជួយដល់សង្គម មុនពេលបងប្អូនលាចាកពីលោកនេះទៅដោយមិនអាចយអ្វីទៅជាមួយបាន។ សូមទស្សនាវីដេអូខាងក្រោម៖



