ភ្នំពេញ៖ សោកស្ដាយ ម៉ូតូដែលជាញឹសឈាមខំបង់រំលោះយកមកជិះ តែត្រូវបានបងចោរថ្លេីមធំ លួចយកម៉ូតូទៅបាត់ហេីយ បន្ទាប់ពីម៉ូតូធំដែលជិះប្រដេញ និងល្បាតទាំងយប់ទាំងថ្ងៃ ខូចម៉ាស៊ីនយកទៅឲ្យជាងជួសជុល ទេីបយកម៉ូតូផ្ទាល់ខ្លូន ម៉ាកហុងដាឌ្រីម (Dream) មកជិះល្បាតការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់ជាច្រេីនម៉ោងរួចមក ក៏ចូលគោលដៅវិញ នៅចំណុចលេីចិញ្ចេីមផ្លូវម៉ៅសេទុង កែងផ្លូវ១៩៣ ស្តុបទួលស្វាយព្រៃ ដោយទុកម៉ូតូទន្ទឹមជាប់ប៉ៅអ៉ីដូចសព្វដង ហេីយបានសម្រាកលេីប៉ៅអ៉ីដេីម្បីតម្រង់ខ្នងបន្តិច មិនដឹងថា ភ្លេចដកសោរទេ ហេីយក៏ដេកលង់លក់មួយភាំងទៅ ស្រាប់តែលឺសម្លេងបញ្ឆេះម៉ូតូ ក៏ភ្ញាក់ដឹងខ្លួន ស្ទុះងេីបមេីលឃេីញជនសង្ស័យជិះយ៉ាងលឿនស្លេវទៅបាត់ កាលពីវេលាម៉ោងជាង០២ទាបភ្លឺ ឈានចូលថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩នេះ ។

នេះបេីតាមសម្ដីរបស់មន្ត្រីប៉ូលិសរងគ្រោះ ឡុច លីណា ព្រះនាម 18អូ ដែលរៀបរាប់ប្រាប់ខ្ញុំបាទម៉េងជាអ្នកសារព័ត៌មាន ជួយផ្សាយឲ្យគាត់ផង គាត់អត់មានលទ្ធភាពទិញអាថ្មីទេ ហេីយម៉ូតូដែលចោរលួចយកទៅបាត់នោះ ពាក់ស្លាកលេខភ្នំពេញ 1HR-3424 គឺគាត់បង់រំលោះដោយញីសឈាម យកមកជិះប៉ុណ្ណោះ ។

ជាមួយគ្នានេះបងស្រីដែលជាប្រពន្ធរបស់គាត់ ក៏បានរៀបរាប់លេីហ្វេសប៊ុកថា" វាជាកំលាំងញើសឈាមរបស់គាត់ដោយប្រឹងទាំងយប់ទាំងថ្ងៃទាំងក្តៅទាំងរងា ឥឡូវត្រូវបានចោលួចបាត់ទៅហើយ" ។

សូមបងប្អូនជួយឧបត្ថម្ភគាត់ផង គាត់ធ្វេីការបំពេញកាត្វកិច្ចការពារប្រជាពលរដ្ឋ តែពេលមកពីល្បាតវិញ ក៏ដេកលក់មួយភាំង ភ្លេចដកសោរម៉ូតូ ទេីបចោរឆ្លៀតឱកាសលួចយកទៅបាត់ដូច្នេះ ប៉ូលិសល្អៗ យេីងកុំរំលងពួកគាត់អី ជួយគ្នាម្នាក់បន្តិច ចែករំលែកម្នាក់បន្តិចទាំងអស់គ្នា ឬទំនាក់ទំនងគាត់ដោយផ្ទាល់ក៏បាន តាមរយៈលេខទូរសព្ទ 016417168 ។ប្រភព ៖ បង ម៉េង អ្នកសារព័ត៌មាន