ភ្នំពេញ៖ តារាសម្តែង បង្ហាញម៉ូត ដ៏មានប្រជាប្រិយភាព កញ្ញា សូដា នីតា បានបង្ហោះសារ សូមបួងសួងដល់វត្ថុសាកសិទ្ធ ទាំងអស់ នៅក្នុងប្រទេសកម្ពុជា សូមឲ្យកូនខ្មែរទាំងអស់រួចផុត ពីគ្រោះធម្មជាតិមួយនេះ ផងដែរ។

កញ្ញា សូដា នីតា បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួល ថា"??????នាងខ្ញុំ សូមបួងសួងដល់វត្ថុសាកសិទ្ធ ដែលមានលើលោក
សូមលោកជួយអោយប្រទេសរបស់ខ្ញុំ គេចផុតពីគ្រោះធម្មជាតិ១នេះផង នឹង សូមអោយបងប្អូន ទាំង៣ខេត្ត កំពង់សោម . រតនៈគីរី . កំពត . ដែលកំពុងជន់លិចលង់ដោយសារទឹកជំនន់បានគេចផុតពីទុក្ខភ័យក្នុងពេលឆាប់ៗនេះផង
សូមបងប្អូនទាំង៣ខេត្តខាងលើ សូមប្រុងប្រយត្ន័អោយបានខ្ពស់ ចំពោះកូនចៅនឹងចាស់ជរា ព្រមទាំងរបស់ទ្រព្យ"។

យ៉ាងណាមិញ សូមបងប្អូន មានសុខសុវត្ថិភាព ទាំងអស់គ្នា ។ មួយវិញទៀត ក៏សូមចូលរួមរំលែកទូក្ខដល់ប្អូនស្រីដែលបានបាត់បង់ជីវិត ក្នុងគ្រោះធម្មជាតិមួយនេះ ។ សូមឲ្យវិញ្ញាខ័ន្ធរបស់ប្អូនទៅកាន់ សុគតិភពផងចុះ៕









ប្រភព៖ So Danita