នៅរសៀលនេះ ក្រសួងធនធានទឹក និងឧតុនិយម នឹងបើកទ្វារទឹក ឲ្យធ្លាក់ចុះក្រោម ដូចនេះនៅស្ទឹងសង្កែទីរួមខេត្តបាត់ដំបង កំពស់ទឹកនឹងឡើងខ្ពស់...
-

នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៩ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសដំណឹងជូន បងប្អូនរស់នៅខេត្តបាត់ដំបងឲ្យបានដឹងថា នៅវេលារសៀលថ្ងៃនេះ ទឹកនៅស្ទឹងសង្កែ ទីរួមខេត្តបាត់ដំបង និងមានកំពស់ទឹកនឹងឡើងខ្ពស់ ដោយមានការបើកទ្វារទឹក ដើម្បីបន្ធូរបន្ថយស្ថានភាពទឹកឲ្យធ្លាក់ចុះក្រោម។ ក្រសួង ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា៖


"នៅថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៩ ដោយមានភ្លៀងពីល្ងាចខ្លាំងនៅប៉ែកខាងលើ ស្រុកសំឡូត ជាប់ព្រំដែនប្រទេសថៃ បណ្តាលឲ្យទឹកនៅចំណុចសំណង់ពហុបំណងសេកសកទឹកឡើងខ្លាំង យើងបានបើកទ្វារទឹកបន្ធូរស្ថានភាពទឹកធ្លាក់ចុះក្រោម។ ដូចនេះនៅវេលារសៀលទឹកនៅស្ទឹងសង្កែទីរួមខេត្តបាត់ដំបង កំពស់ទឹកនឹងឡើងខ្ពស់"។


ដូចនេះសូមបងប្អូន ខេត្តបាត់ដំបង មេត្តាមានការប្រុងប្រយ័ត្ន ពិសេស គឺកូនចៅរបស់លោកអ្នក សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់៕


ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម