កងកម្លាំងនគរបាលកំពុងតែចុះជួយសង្គ្រោះ ជនរងគ្រោះដោយសារទឹកជំនន់ នៅខេត្តកំពត ទៅទីទួលសុវត្ថិភាព...(មានវិដេអូ)
ស៊ីហៀង
-

ទឹកជំនន់ ដោយសារទឹកភ្លៀង ពិតជាធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជាច្រើន ជួបការលំបាក ត្រូវចាកចេញពីផ្ទះសំបែង បន្លែបង្កា ដើម្បីសុខសុវត្ថិភាព និងដើម្បីស្វែងរកទីទួលមានសុវត្ថិភាព ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "ជ្រឹម វុត្ថា " បានបង្ហោះសារពីស្ថានភាពទឹកជំនន់នៅខេត្តកំពត ថា៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត​

សូមជម្រាបជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា​ ដោយស្ថានភាពអាកាសធាតុភ្លៀងនៅតែបន្តធ្លាក់ជាប់រយៈពេលប៉ុន្មានថ្ងៃនេះ​ ហេីយនៅតំបន់ភ្នំភ្លៀងក៏បន្តធ្លាក់ខ្លាំង​ បណ្តាលអោយទឹកហូរចូលក្នុងអាងទំនប់វារីអគ្គិសនីកំចាយមានទំហំច្រេីន​ ក្រុមបច្ចេកទេសវារីអគ្គិសនីកំចាយបានបេីកទ្វារទឹកចំនួន៥ដេីម្បីរំដោះទឹកចេញពីទំនប់​ ហេតុការណ៍នេះអាចបណ្តាលអោយមានទឹកជំនន់នៅតំបន់មួយចំនួននៅជាប់ដងព្រែកកំពង់បាយ​ និងក្រុងកំពត​ លេីផ្ទៃសមុទ្រមានភ្លៀង និងខ្យល់ខ្លាំង​ រលកសមុទ្រអាចមានកម្ពស់ពី១ម៉ែត្រ ទៅ២ម៉ែត្រ​។ អាស្រ័យហេតុនេះសូមបងប្អូនបង្កេីនការយកចិត្តទុកដាក់​ និងប្រុងប្រយ័ត្នខ្ពស់​ ដេីម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ"​។


នៅព្រឹកនេះ នគរបាលកំពុងតែជួយសង្គ្រោះជនរងគ្រោះ ទឹកជំនន់ទឹកភ្លៀង នៅខេត្តកំពត ។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Seth Chou" បានបង្ហោះសារថា​​ ៖ ក្រោមការយកចិត្តទុក្ខដាក់ពីសំណាក់ថ្នាក់ដឹកនាំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានបញ្ចារអោយកំលាំងវរៈសេនាតូច ២៤១ និង ៤៣០ ចុះជួយដល់ប្រជាពលរដ្ឋដែលជួបគ្រោះទឹកជំនន់នៅខេត្តកំពត៕


មានវិដេអូ៖



ប្រភព៖ ជ្រឹម វុត្ថា