ក្មេងល្អ...អតីតបេក្ខនារី The Voice Kids Cambodia កុមារី សឿន សុធារ៉ា បង្ហោះសារ សូមចូលរំលែកទុក្ខ ដល់បងប្អូនខេត្តព្រះសីហនុ ដែលបានជួបគ្រោះទឹកជំនន់ និងសូមឲ្យបងប្អូនរួចផុតពីគ្រោះថ្នាក់មួយនេះ...
ស៊ីហៀង
-

កុមារី សឿន សុធារ៉ា ដែលជាអតីត The Voice Kids Cambodia បានសម្តែងការ សោកស្តាយ និងសូមចូលរួមរំលែកទុក្ខដល់បងប្អូនដែលរស់នៅខេត្តព្រះសីហនុ ដែលបានជួបគ្រោះទឹកជំនន់ ជន់លិចផ្ទះសំបែង លិចម៉ូតូ ឡាន គ្មានសល់ ធ្វើឲ្យកុមារីរូបនេះ ពិតជាក្រៀមក្រំយ៉ាងខ្លាំង។


បើយើងតាមគណនីហ្វេសប៊ុក របស់ប្អូនស្រី បានបង្ហោះសារថា "នាងខ្ញុំសឿនសុធារ៉ា សូមចូលរួមរំលែកទុក្ខដល់បងប្អូនដែលរស់នៅខេត្តព្រះសីហនុ សូមឱ្យឆាប់បានរួចផុតពីចំនុនទឹកភ្លៀងគ្រោះធម្មជាតិនេះផង ក៏ដូចជាថ្នាក់ដឹកនាំដោយលោកបានជួយយកចិត្តទុក្ខដាក់សង្គ្រោះប្រជាជន សូមឱ្យជួបនូវព្រះពុទ្ធពរទាំងឡាយ 4 ប្រការអាយុវណ្ណៈសុខៈពលៈ សូមទេវតាលោកជួយថែរក្សាប្រជាជនខេត្តព្រះសីហនុឲ្យលោកបានរួចទុក្ខពីគ្រោះធម្មជាតិជាតិនេះផង"។


ជាមួយគ្នានេះដែរ ក៏មានបងប្អូនជាច្រើន បានចូលរួមរំលែកទុក្ខដល់បងប្អូនខ្មែរយើង ដែលជួបគ្រោះទឹកជំនន់ លិចលង់ផ្ទះសំបែង និងត្រូវចាកចោលផ្ទះសំបែង ដើម្បីរកទីទួលសុវត្ថិភាព៕


ប្រភព៖ សឿន សុធារ៉ា