ទឹកឡើងទៀតហើយ...ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា នៅថ្ងៃត្រង់នេះ កំពស់ទឹកជំនន់នៅខេត្តកំពត បានបន្តកើនឡើងបន្ថែមទៀត...
នៅមុននេះបន្តិច នៅលើគណនីហ្វេសប៊ុក របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហោះសារឲ្យដឹង នៅថ្ងៃងទី១០ ខែសីហា ឆ្នាំ២០១៩ ថៃ្ងត្រង់ កំពស់ទឹកព្រែកកំពង់បាយបានកើនឡើងបន្ថែមទៀត ដោយសារផ្នែកខាងលើ នៃផ្ទៃអាងទឹកវារីអគ្គិសនីកំចាយមានភ្លៀងបន្ថែមផងដែរ។

នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា " នៅថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៩ ថៃ្ងត្រង់ កំពស់ទឹកព្រែកកំពង់បាយបានកើនឡើងបន្ថែមទៀត ដោយសារផ្នែកខាងលើ នៃផ្ទៃអាងទឹកវារីអគ្គិសនីកំចាយមានភ្លៀងបន្ថែម ដូចនេះ បានបង្កឲ្យមានការលិចចូលក្រុងកំពត នៅកន្លែងទំនាបៗ ដូចជាផ្លូវមុខ មន្ទីរពេទ្យខេត្ត"។

យ៉ាងណាមិញ សូមបងប្អូនទាំងអស់ សម្តែងការអាណិតជាខ្លាំង ព្រមទាំងសូមឲ្យបងប្អូនជួបតែសុខសុវត្ថិភាពផងដែរ៕








ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។