មើលលែងចង់ស្គាល់! ប្អូនស្រី ចាន់ឡា ផាត់មុខលើកនេះ កាន់តែប្លែក កាន់តែស្អាត ហើយថែមទាំង...
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តបានជ្រាបហើយថា បេក្ខនារី លៀង ចាន់ឡា ដែលត្រូវគេរើសអើយក្នុង កម្មវិធីពិភពលោក X Factor Cambodia បានធ្វើឲ្យមហាជនមានការអាណិតអាសូរ ដោយសារតែសម្រស់មិនស្អាត ស្បែកមិនស ដូច្នោះហើយ ក៏មានបងប្អូនឧបត្ថម្ភជួយកែសម្ភស្ស ដើម្បីបំពេញតម្រូវការជូនប្អូនស្រី ។

យ៉ាងណាមិញ ជាងផាត់មុខដ៏ល្បីម្នាក់ក៏បានបង្ហាញក្តីអាណិតអាសូរ ប្រកាសរកប្អូនស្រីចាន់ឡា ដើម្បីផ្តល់ការឧបត្ថម្ភផាត់មុខដល់ប្អូនស្រី ពេលនេះ​ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Xiang Zobie បានធ្វើតាមការសន្យាររបស់គាត់ ដោយគាត់បានផាត់មុខជូន ប្អូនស្រី លៀង ចាន់ឡា មិនគិតប្រាក់ មិនតែប៉ុណ្នោះគាត់ក៏បានបន្ថែមពាក្យពេជន៍ថា "គាត់ជាពីណាគេ? ធ្វេីតាមកិចសន្យា​ ផាត់មុខជូន​ ចាន់​ ឡា​បេក្ខភាព​ X Factor Cambodia ?ជូនពរអោយអូនជោគជ័យ​ គ្រប់ភារកិច្ច​មានគេស្រលាញ់ចូលចិត្តច្រេីន​ ពី​ហាងបីយូធីស្ទរ​ ជាមួយគ្រឿងសំអាងFarmasi​"។

ក្រោយពីផាត់មុខរួចហើយ មហាជនលាត់មុខសរសើរប្អូនស្រីគ្រប់គ្នា ថាពិតជាស្រស់ស្អាតណាស់ សឹងតែមើលមិនស្គាល់ សូមជូនពរឲ្យប្អូនស្រីជួបតែសំណាងល្អ និងជោគជ័យក្នុងការបន្តទៀត។