តារាសម្តែងដ៏មានប្រជាប្រិយភាព និងជានារីក្លាហាន ចេះក្បាច់គុណ កញ្ញា ពេជ្រ ចរណៃ សូមអំពាវនាវដល់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស សូមជួយលោកយាយកំសត់ម្នាក់ ដែលមានជំងឺគ ថ្លង់ រស់នៅតែម្នាក់ឯង ក្នុងខ្ទមកំសត់ កំពុងតែលើកដៃសំពះ សូមការជួយពីសំណាក់ពុកម៉ែ បងប្អូន ទាំងជិតទាំងឆ្ងាយ មេត្តាជួយដល់ លោកផង អាចជួយជាថវិការ ឬគ្រឿងឧបភោគបរិភោគក៏បាន។

បើយោងតាមគណនីហ្វេសប៊ុករបស់តារាសម្តែងស្រីរូបនេះ បានបង្ហោះសារថា "ជួយស៊ែរបន្តរផង??????
កំដាច់ចិត្តអូសរំលងអី??ចូលអានបន្តិចទៅ ????លោកយាយឡាណ អាយុ80 នៅភូមិទួលអង្គុង ឃុំផ្សារដែក ស្រុកពញ្ញាឮ ខេត្តកណ្ដាល កំពង់រស់រងនៅទុក្ខវេតនា មានជំងឺ គថ្លង់ ជេីងខ្វេរដេីរមិនចង់រួច គ្មានកូនចៅ រស់នៅតែម្នាក់អែងក្នុងផ្ទះខ្ទមប្រក់ស្បូវ ពេលខ្យល់ព្យុះម្ដងៗស្ទេីរតែប៉េីងផ្ទះ ហេីយពេលភ្លៀងម្ដងៗលិចតាមដំបូលលោកយាយសំរានទាំងសេីមព្រោះតែផ្ទះធ្លុះធ្លាយគ្រប់កន្លែង..? ព្រោះតែមេីលឃេីងពីកាលំបាករបស់លោកយាយខ្ញុំសម្រាចចិត្តថានិងអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអោយជួយបរិច្ចាកថវិកាតាមសទ្ធារ ដេីម្បីយកមកជួសជុលផ្ទះថ្មីអោយលោកយាយបាននៅកុំអោយសំរានទាំងទទឹកភ្លៀង..។

ខ្ញុំកំណត់យកថ្ងៃអាទិត្យ ទី25 ខែសីហានេះ បេីម្បីចាប់ផ្ដេីមធ្វេីរផ្ទះអោយលោកយាយ ទំហំផ្ទះតូចល្មម 4ម៉ែត4ជ្រុង ចំណាយប្រហែល700$ទៅ800$..តែនៅខ្វះថវិកាច្រេីនទៀតបេីបងប្អូនទាំងអស់គ្នាជួយបន្តិចម្នាក់ប្រហែលជាអាចមានផ្ទះតូចមួយសម្រាប់លោកយាយហេីយ..ថវិកាទេីបតែមាន 200$ទេគឺបានមកពី 1/ បងប្រុស Roeu Narorng 100$ 2/ នាងខ្ញុំបរិច្ចាកថវិកាផ្ទាល់ខ្លួន 100$ ដែរ បងប្អូនដែលចង់ចូលរួមបរិច្ចាកថវិកាអាចផ្ញេីរតាមរយះលេខនាងខ្ញុំបាន 096 926 7777"។









មានវិដេអូ៖
ប្រភព៖ ពេជ្រ ចរណៃ