ស្វាហាប់ណាស់ទាំងប្តី ទាំងប្រពន្ធ...ភរិយា លោក គួច ចំរើន បានយកអាហារកញ្ចប់ទៅចែកជូនកងកម្លាំងដែលប្រចាំការការពារ និងជួយដល់ពលរដ្ឋកន្លែងទឹកភ្លៀងជន់លិចផងដែរ..
-

ស្រុកព្រៃនប់ ៖ នៅថ្ងៃទី១០សីហា២០១៩ លោកជំទាវ​ អ៊ូ​ ធីតាពៅ​ ភរិយាឯកឧត្តមគួច​ ចំរេីន​ រួមនិងមន្ត្រីសាខាកាកបាទក្រហមខេត្តព្រះសីហនុ បាននាំយកអាហារកញ្ចប់ចែកជូនកងកម្លាំងដែលប្រចាំការ ការពារនិងជួយពលរដ្ឋកន្លែងទឹកភ្លៀងជន់លិចកំណាត់ផ្លូវជាតិលេខ៣ ក្នុងឃុំវាលរេញ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ទៅចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ទឹកភ្លៀងចំនួន​ ៤៣​ គ្រួសារ​ នៅក្នុងឃុំវាលរេញស្រុក​ព្រៃនប់ ជាមួយនឹងការសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់។ ជាមួយគ្នានេះ លោកជំទាវនិងក្រុមការងារក៍បានចុះសួរសុខទុក្ខនិងឧបត្ថម្ភថវិកាដល់កម្មករ កម្មការីនីចំនួន៨នាក់ដែលកំពុងសម្រាកក្នុងគ្លីនិកវាលរេញ ព្យាបាលរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។


សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងនៅឃុំវាលរេញក្រៅពីលិចហូរកាត់ផ្លូវជាតិលេខ៣ ក៍ធ្វើអោយប៉ះពាល់ដល់លំនៅដ្ឋានពលរដ្ឋច្រើនគ្រួសារ ។ ចំពោះចរាចរណ៍ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៣ អជ្ញាធរបានបើកអោយដំណើរការតាំងពីពេលរសៀលថ្ងៃ១០សីហាមក បើទោះជាទឹកមិនទាន់ស្រកផុតអស់ពីផ្លូវជាតិក៍ដោយ ដោយដាក់កម្លាំងសមត្ថកិច្ចនៅជួយសម្រួល៕


ប្រភព៖ Huy Bunleng