សុខទុក្ខបងប្អូន ក៏ដូចសុខទុក្ខ គួច ចំរើន...ឯកឧត្តម គួច ចំរើន ទៅពិនិត្យមើលស្ថានភាព ទឹកហូរច្រោះបាក់ដី បាក់ផ្លូវ ដើម្បីស្តារ និងធ្វើការជួសជុលជូនឡើងវិញ...
ស៊ីហៀង
-

រសៀលថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រី មន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពផ្លូវលេខ៤៥ ចាប់ពីរង្វង់មូលរាម ឆ្លងកាត់តាមមុខព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ មកដល់ទីបញ្ជាការកងទ័ពជើងទឹករាម ដែលរងការខូចខាតដោយសារទឹកហូរច្រោះបាក់ដី (បាក់ផ្លូវ)នៅជិតមូលដ្ឋានសមុទ្រ មានទីតាំងស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។


ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ធ្វើគម្រោង ស្ដារ និងជួសជុលផ្លូវលេខ៤៥នេះឡើងវិញ បន្ទាប់ពីជំនន់ទឹកភ្លៀងស្រកចុះ។ បច្ចុប្បន្នផ្លូវនេះ ត្រូវបានអង្គភាពកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម យកបាវច្រកដី ទប់ការពារទឹកហូរច្រោះ បាក់ផ្លូវកាន់តែធំ ហើយនៅពេលភ្លៀងរាំង យើងនឹងលើកគម្រោងជួសជុលបន្ទាន់ ដើម្បីជួយសម្រួលចរាចរណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរធ្វើដំណើរធម្មតាឡើងវិញ ៕ឮ


ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ