សូមចូលរួមសោកស្តាយផង កំសត់ណាស់! ចុងក្រោយបានត្រឹមឱបរូបថតបង បងលាអូនលាទៅរហូតហេីយ?ខ្ញុំទុកបងចោលយូរពេក ហេីយឥឡូវ...
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាបានជ្រាបហើយ រឿង​យុវជនម្នាក់បានប្តូររូប Profile ខ្លួនឯងជាមួយផ្កាបុណ្យសព ថាគាត់ស្លាប់ ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៩ ស្រាប់តែរយៈពេល២៤ម៉ោងគត់ គាត់ក៏បានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ពិតមែន ដោយមានករណីគ្រោះថ្នាក់ចរាចរណ៍នដ៍រន្ធត់ ម៉ូតូ 02គ្រឿង បុកគ្នាពេញទំហឹង បណ្តាលមានមនុស្សស្លាប់ 03នាក់ និងរងរបួស ព្រះសង្ឃ 02អង្គ នៅចំណុចភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Pichchan Bormey ដែលត្រូវជាសង្សារជនរងគ្រោះបានបង្ហោះសារនៅក្នុងហ្វេសប៊ុកថា "ចុងក្រោយបានត្រឹមឱបរូបថតបង បងលាអូនលាទៅរហូតហេីយ?ខ្ញុំទុកបងចោលយូរពេកហេីយឥឡូវខ្ញុំមករកហេីយពី ភ្នំពេញ-សៀមរាប ដឹងអត់ថាឆ្ងាយណាស់ខ្ញុំខំមកពីឆ្ងាយតែបងបែរជាគេងលក់ធ្វេីមិនដឹង ម៉ាក់ប៉ាបងល្អនិងអូនណាស់គាត់មិនដែលស្គាល់អូនទេតែគាត់ហៅអូនថាកូនស្រីពេញៗមាត់ អូនខុសខ្លាំងណាស់ដែលយការស្រលាញ់របស់បងមកលេងសេីច បែរជាទៅស្រលាញ់មនុស្សដែលគេមិនខ្វល់ពីអូន ដល់ពេលបាត់បងទេីបដឹងថាស្រលាញ់ “លីហ៊ូវ”?បងទៅឲ្យបានសុខណា ជាតិក្រោយមានពិតសុំជួបបងម្តងទៀត??អូនសុំទោសៗគ្រប់រឿងកន្លងមក?"។

ក្រោយពីបង្ហោះសារបែបនេះ អ្នកលេងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការអាណិតអាសូរជាខ្លាំង និងផ្ញើសាររំលែកទុក្ខ សូមជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះទៀត ។