ពិតជាគួរឲ្យសោកស្តាយណាស់... ទឹកជំនន់​ បានវាយលុកកោះត្រល់ បណ្តាលឲ្យលិចលង់អស់ហេីយ ...
ស៊ីហៀង
- 7577

បងប្អូនខ្មែរជាច្រើន ប្រាកដជាបានស្គាល់ កោះត្រល់ ដែលជាកោះមួយដ៏ល្បីឈ្មោះ ទាំងស្អាត មានសណ្ឋាគារប្រណិតៗលំដាប់ផ្កាយប្រាំ ដែលធ្វើឲ្យបងប្អូនជាច្រើន ចង់ទៅលេងកំសាន្ត ។ នៅទីនោះក៏មានកន្លែងកំសាន្តសម្រាប់ក្មេង និងមនុស្សចាស់ដែលមានឈ្មោះថា Vinpearl Land មានផ្សាររាត្រី មានទឹកត្រីកោះហ្វូគួក គុជខ្ចង កាហ្វេអោប ។


កោះត្រល់ បានក្លាយជាឋានសួគ៌ថ្មីមួយរបស់វៀតណាម ដែលកំពុង ទាក់ទាញ ភ្ញៀវទេសចរចម្រុះពណ៌នៅពេលដែលពលរដ្ឋខ្មែរមួយចំនួននៅតែទន្ទិញរត់មាត់ថាជាអតីតកោះរបស់កម្ពុជា ហើយពេលខ្លះក៏នាំគ្នាគិតថា កោះត្រល់នៅតែជាកោះត្រល់ របស់ខ្មែរ បើទោះបីជាឈ្មោះផ្លូវការនៅលើផែនទីវៀតណាមថា ជាកោះហ្វូគួក (Phu Quoc) រាប់សិបឆ្នាំរួចទៅហើយក្តី ។


ដោយឡែកនៅមុននេះបន្តិច បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ABC Mart បានបង្ហោះសារ នៅក្នុងយ៉ាងខ្លី ពាក់ព័ន្ធនិងការជន់លិច កោះត្រល់ បាក់ស្រុតដី ទឹកជន់លិចផ្ទះសំបែង ម៉ូតូ ឡាន ។ នៅក្នុងគណនីហ្វេសប៊ុក បានបង្ហោះសារ "កោះត្រល់លិចលង់អស់ហេីយ"៕


ប្រភព៖ ABC Mart




Loading...