ប៉ុន្មានថ្ងៃនេះ ទឹកជំនន់ ដោយសារទឹកភ្លៀងបាននឹងកំពុងតែវាយលុក ខេត្តជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលបណ្តាលឲ្យប្រជាជនជាច្រើន ត្រូវចាកចេញពីលំនៅដ្ឋាន ដើម្បីស្វែងរកទីទួលសុវត្ថិភាព ។ ដោយឡែក នៅក្នុងខេត្តកំពត ក៏ត្រូវបានទឹកជំនន់ វាយប្រហារ ធ្វើឲ្យបងប្អូនជាច្រើន បានចាកចេញពីផ្ទះសំបែង ចំណែករថយន្ត និងម៉ូតូ ក៏ត្រូវបានលិចលង់ ទៅជាមួយគ្នាផងដែរ។

ទន្ទឹមនឹងនេះ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Puthea Investt បានបង្ហោះសារថា "បងប្អូនដែលរងគ្រោះដោយទឹកជំនន់ដែលស្ថិតនៅ ឃុំព្រៃឃ្មុំ និង ឃុំផ្សេងៗក្បែគ្នាក្នុងខេត្តកំពតដែលរងគ្រោះ អាចមកស្នាក់នៅ,ផ្ញេីរម៉ូតូ,ឡាន, សត្វពាហនះផ្សេងៗ នៅផ្ទះរបស់ខ្ញុំបាន។

កន្លែងអាចស្នាក់នៅបណ្តោះអាសន្នបាន ចន្លោះ ពី 20-50 នាក់ ខ្ញុំនិងប្រពន្ធរងចាំស្វាគមន៍ដោយក្តីរីករាយ និង មានផ្តល់អាហារសំរ៉ន់ និង ថ្នាំពេទ្យ ដោយឥតគិតលុយ សំរាប់បងប្អូន។ ទីតាំង ភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ជិតខ្លោងទ្វាវត្តភ្នំស ទូរស័ព្ទ 070711011។ អគុណ"៕






ប្រភព៖ Puthea Investt