មិនធម្មតាមែន ! ប្រុស ស្អាតទួលទំពូង ក្តៅចិត្តពេក វាយមេប៉ុស្តិ៍ មួយដៃបែកកញ្ចប់មាត់ និងគំរាមអស់តំណែង ព្រោះអាងមានខ្នងធំ...(មានវីដេអូ)
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បេីករថយន្ត Range Rover មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Q-7889 ដឹកប្រពន្ធចេញពីខួបកំណេីត ទៅប៉ះជាមួយរថយន្ត LEXUS RX330 ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ 2P-9892 បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសងខាង នៅផ្លូវ១៧៣ មុខហាងម្លប់ស្វាយ៩៩ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន នាម៉ោងជិត៣ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ ហេីយមិនព្រមដោះស្រាយគ្នាទេ បែរជាឈ្លោះប្រកែកគ្នា បេីករថយន្តថយក្រោយបម្រុងបុកទៀត រហូតត្រូវបានសមត្ថកិច្ចចុះមកនាំខ្លួនទៅប៉ុស្តិ៍ធ្វេីការសាកសួរ តែម្ចាស់រថយន្ត Range Rover ចិត្តខ្លាំងដូចខ្លា វាយទាំងមេប៉ុស្តិ៍និងប៉ូលិសម្នាក់ទៀត បណ្ដាលឲ្យរបួសថែមទៀតផង ទេីបត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនវាយខ្នោះ នាំមកអធិការដ្ឋានខណ្ឌចំការមន ដេីម្បីវាស់ជាតិអាកុល និងពិនិត្យមេីលរកសារធាតុញៀន ដេីម្បីបន្តនីតិវិធី។ ប្រភព ABC







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។