ទោះជារវល់ខ្លាំងយ៉ាង ឯកឧត្តម គួច ចំរើន មិនភ្លេចជូនពរ ប្អូនៗ បេក្ខជន ប្រឡងបាក់ឌុប ឲ្យទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា...
-

នៅប៉ុន្មានថ្ងៃខាងមុខនេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០១៨_២០១៩  និងចាប់ផ្តើម ។ ឯកឧត្តម គួច ចំរើន ជូនពរឲ្យប្អូនៗ ដែលជាបេក្ខជន​ ទាំងអស់ ឲ្យប្រឡងជាប់គ្រប់ៗគ្នា​ ព្រមជាមួយពិន្ទុល្អ ផងដែរ ដើម្បីឈានចូលដល់មហាវិទ្យា ដែលប្អូនៗប្រាថ្នាចង់បាន។


នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារថា​ "ជូនចំពោះ ប្អូនៗបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០១៨_២០១៩

ការប្រឡងនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ សូមប្អូនៗយកចិត្តទុកដាក់ខ្ពស់ ត្រៀមលក្ខណៈ និងត្រៀមបង្ការផ្សេងៗចៀសវាង ប៉ះពាល់ដល់ការប្រឡងរបស់ខ្លួន។ ក្រៅពីសម្ភារៈចាំបាច់ ការត្រៀមសម្រាប់ពេលមានភ្លៀងធ្លាក់ក៏ចាំបាច់ សូមប្អូនៗថែរក្សា សុខភាព និងសុវត្ថិភាពឱ្យបានល្អប្រសើរ ។


តាមការណែនាំរបស់ ឯកឧត្តម គួច ចំរើន បានឱ្យមន្ទីរជំនាញពាក់ព័ន្ធ ត្រៀមលក្ខណៈបង្កភាពងាយស្រួល ដល់បេក្ខជន និងដំណើការប្រឡងបានដោយរលូន និងប្រសិទ្ធភាព តម្លាភាព ។ជូនពរ ប្អូនៗទាំងអស់ទទួលបានជោគជ័យក្នុងការប្រឡង ទទួលបានសុខភាពល្អ សុខសុវត្ថិភាព និងលទ្ធផលល្អគ្រប់ៗគ្នា "៕


ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ