ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃនេះ នៅខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឲ្យប្រជាជនជាច្រើន បានភៀសខ្លួនរកកន្លែង មានសុវត្ថិភាព ដើម្បីសុខសុវត្ថិភាពរបស់បងប្អូន។

ដោយឡែក នៅក្នុងបើយើងងាកមើលពីសំរាមនៅតាមទីកន្លែង នៅក្នុងខេត្តព្រះសីហនុវិញ ចោទជាបញ្ហាជាខ្លាំង ដែលកាន់តែធ្វើឲ្យពិបាកមួយកម្រិតទៀតនៅក្នុងការធ្វើឲ្យទឹកហូរបានដោយងាយស្រួល ព្រោះតែមានការកកស្ទះគ្រប់ទីកន្លែង ជាហេតុធ្វើឲ្យបងប្អូន អ្នកប្រមូលសំរាម គាត់ត្រូវប្រមូលសារជាថ្មីម្តងទៀត។

ទន្ទឹមនឹងការកកស្ទះដែលបង្កមកពីសំរាមនោះ នៅក្នុងគណនីហ្វេសប៊ុក ដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារថា "បងប្អូន ជួយថតរូបអ្នកចោលសំរាមគ្មានសណ្ដាប់ធ្នាប់ អ្នកចោលសំរាម គ្មានសណ្ដាប់ធ្នាប់ ពាសវាលពាសកាល ទាល់តែអនុវត្តវិធានការណ៍ ទើបមានប្រសិទ្ធភាព ។ មិនព្រមទទួលយកសេវាប្រមូលសំរាម ហើយយកសំរាមទៅចោលគ្មានសណ្ដាប់ធ្នាប់ រួចចេះតែនិយាយថា សំរាម គរគ្រប់កន្លែង" ។









ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ