ជួយស៊ែរបន្តផង...លោកយាយ ហ៊ន់ អាយុ៧៩ឆ្នាំ ពិការជើងទាំងសងខាង ដើរមិនរួច គ្មានសាច់ញាតិ គ្មានអ្វីពិសារ មានពេលខ្លះដាច់បាយក៏មានដែរ...(មានវិដេអូ)
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា"Phorn Chetra " បានបង្ហោះរូបភាពពីជីវិតរបស់លោកយាយម្នាក់ ដែលគាត់ពិការជើងទាំងសងខាង​ ហើយរស់នៅតែម្នាក់ឯង គ្មានកូនចៅនៅមើលថែ សូមអំពាវនាវដល់បងប្អូនមេត្តាជួយដល់លោកយាយផង។


ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "?ជើងទាំងពីរពិការដើរមិនរួច គ្មានកូនចៅមើលថែ រស់នៅតែម្នាក់ឯង មិនអាចរក​អ្វី​បាន​ទេ​ ក្រៅ​តែ​ទីពឹង​​ញាតិមិត្ត​ជិត​ខាងគេ​ជួយ​ចិញ្ចឹម​។ ដូចនេះខ្ញុំសូម​អំពាវនាវ​ដល់​បងប្អូន​សប្បុរសជន​ទាំង​អស់​ជួយ​ឧបត្ថម្ភ​ដល់​លោក​យាយ​ពិការ​មាន​ជីវភាព​ក្រីក្រ​នេះ​ផង​។ លោកយាយ ហ៊ន់ មានអាយុ៧៩ឆ្នាំ រស់នៅភូមិជ្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត"។


សូមបងប្អូនជួយដល់លោកយាយផង គាត់ពិបាកខ្លាំងណាស់ ជាមនុស្សចាស់ រស់នៅតែម្នាក់ឯង ហើយគ្មានអ្នកនៅមើលថែ ថែមទាំងពិការជើងទៀត៕


មានវិដេអូ៖


ប្រភព៖ Phorn Chetra