ស្លាប់គេអស់ហើយ បើបើកឡានបែបនឹងនោះ...ប្តីប្រពន្ធ២នាក់ កំពុងតែជិះម៉ូតូសុខៗ ស្រាប់តែរថយន្តមកពីក្រោយ បុកមួយទំហឹង ហើយកិន បណ្តាលឲ្យរងរបួសធ្ងន់និងស្រាល...
ស៊ីហៀង
-

ភ្នំពេញ៖ប្តីប្រពន្ធពីរនាក់កំពុងជិះម៉ូតូឌុបគ្នាត្រូវបានរថយន្តដឹកដីបើកមកកៀបុកកិនបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ចំណែកបុរសជាប្តីរងរបួសស្រាលរីឯម៉ូតូខូចខ្ទិចខ្ទីទាំងស្រុងតែម្តង ។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រភូមិអន្លង់គង សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ។


ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញប្តីប្រពន្ធមួយគូបានជិះម៉ូតូមួយគ្រឿងម៉ាកZoomer xព៍ណសលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1EZ 7079ធ្វើដំណើរពីទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំនុចកើតហេតុស្រាប់តែមានរថយន្តដឹកដីមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៍លឿងពាក់ស្លាកលេខភ្នំ3D 2236បើកបរពីទិសដៅពីត្បូងមកជើងបំរុងនិងបត់ឆ្វេងក៏បានជ្រុលចង្កូតទៅបុកកិនអ្នកជិះម៉ូតូពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនតាមរថយន្តសាមុយមន្ទីរពេទ្យឯកជនដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យសួគា៍ចំណែកឯម៉ូតូវិញរងការខូចខាតយ៉ាងដំណំ ឯអ្នកបើកបររថយន្តបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។


ក្រោយពេលកើតហេតុនគរបាលជំនាញចរាចរណ៏ខណ្ឌដង្កោបានចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុហើយក៏បានយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕


ដោយ៖ ភត្រ្តា