បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ទិន សម្បត្តិ ស្រលាញ់សន្តិភាព បានបង្ហោះសារថា "ស្រុកកំពង់ត្រាច ខេត្តកំពត ៖ នៅរសៀលថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១និង៤៥នាទី លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច បានដឹកនាំកម្លាំងអន្តរាគមន៍ចម្រុះរបស់រដ្ឋបាលស្រុក អញ្ជើញសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ រស់នៅប៉ែកខាងលើអាងទំនប់ទឹកអូរច្រនៀង ដែលទទួលរងគ្រោះលិចលង់ ដោយជំនន់ទឹកភ្លៀងចំនួន ៣០គ្រួសារ ហើយមិនអាចធ្វើដំណើរចេញ-ចូលបាន ។

ក្នុងដំណើរសួរសុខទុក្ខដោយទូកអន្តរាគមន៍របស់អង្គភាពវរៈនគរបាលការពារព្រំដែន៦០១ លោកអភិបាលស្រុក បានចែកជូនបងប្អូនដែលរងគ្រោះក្នុងមួយគ្រួសារៗ អង្ករ៥គក និងមី៥កញ្ចប់ ជាការបណ្ដោះទាល់ និងបានផ្ដាំផ្ញើឲ្យបងប្អូនមានការប្រុងប្រយ័ត្នចំពោះកូនតូចៗ និងជាពិសេសការប្រើប្រាស់ប្រព័ន្ធភ្លើងអគ្គិសនី ចៀសវាងគ្រោះថ្នាក់កើតឡើងដោយយថាហេតុ ៕





មានវិដេអូ៖
ប្រភព៖ ទិន សម្បត្តិ ស្រលាញ់សន្តិភាព