ស្រីខេ និងកញ្ញា មកម្តងនេះ កាន់តែប្លែក កាន់តែអស្ចារ្យជាមួយនឹង ការបង្ហាញសមត្ថភាពបែបចង្វាក់រ៉ុក មួយបទនេះ...(មានវិដេអូ)
ស៊ីហៀង
- 1434

ប្រិយមិត្តពិតជាមានការភ្ញាក់ផ្អើល ខណៈពេលដែលកញ្ញា ស្រីខេ និង កញ្ញា  ដែលបានធ្លាក់ម្តងរួចមកហើយនោះ ស្រាប់តែមានវត្តមានបង្ហាញសមត្ថភាពជាថ្មី ហើយរឹតតែអស្ចារ្យជាងមុនទៅទៀត​។


ក្រុម kk នេះ បានធ្វើការបកស្រាយចំរៀងមួយបទ ជាចង្វាក់រ៉ុក​ ដែលមានចំណងជើងថា "គ្មានពាក្យភរ" កាន់តែពិសេស  ព្រោះថាសំលេងអ្នកទាំងពីរ ពិតជាសាកសមនិងចង្វាក់មួយនេះខ្លាំងណាស់ ។​ បើយើងក្រឡេកទៅមើល ស្រីខេវិញ ពិតជាបានសាងការភ្ញាក់ផ្អើលជាខ្លាំង ដល់មហាជន ព្រោះមកលើកនេះ គាត់បានបង្ហាញសមត្ថភាព​ខុសប្លែកពីសប្តាហ៍មុន ហើយរឹតធ្វើឲ្យសរសើរ ពីទឹកដមសំលេងរបស់កញ្ញា។


បេក្ខនារីទាំងពីរនាក់នេះ បានសាងភាពភ្ញាក់ផ្អើល នៅក្នុងកម្មវិធី លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia វគ្គ The Six Chairs Challenge និងដណ្តើមបានកៅអីមួយ សម្រាប់បន្តដំណើរទៅមុខជាបន្តទៀត ។



សូមទស្សនាវិដេអូទាំងអស់គ្នា៖



Loading...