អុញនោះ...បើកហាងទើបតែបានមួយថ្ងៃ ស្រាប់តែម្ចាស់ហ៊ុនធំ ស្រែកក្តែងៗថា ចែកផ្លូវគ្នានិងឡើងទៅបកស្លាកយីហោទំាងយប់ ដោយសារតែ...(មានវិដេអូ)
ស៊ីហៀង
- 6924

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ អន្ទិតកក្តដា សុភ័ណ្ឌ ដែលទើបតែលាចាកសិក្ខាបទ នោះ ក៏បានបើកហាងលក់សំលៀកបំពាក់ថ្មីស្រឡាង ដែលមានឈ្មោះថា kakada Sophorn fashion ។ ដោយអន្ទិតកក្តដា សុភ័ណ្ឌ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា​កម្មវិធីបើក Grand Opening ហាងថ្មីរបស់ខ្ញុំ kakadaSophorn Fashion (Behighware) កុំភ្លេចណាទាំងអស់គ្នាមកចូលរួមកម្មវិធីជប់លៀងនៅយប់នេះទៀតណាមានដើរម៉ូដផងដែលណា❤️🙏🏻"។


ក្រោយពីបើកហាងមិនទាន់បានប៉ុន្មានផង ស្រាប់តែមានម្ចាស់ហាងពិត បានបង្ហាញខ្លួន ដែលមានឈ្មោះថា Dara Meach ដោយលោកបានប្រាប់ឲ្យដឹងថា "ចាប់ពីថ្ងៃនេះទៅ Kakada Sophorn មិនមែនជាភាគហ៊ុនរបស់ហាង Behighwaer យេីងខ្ញុំទេ ដូច្នេះអ្នកទាំងអស់គ្នាកុំមានការយល់ច្រលំមកលេីហាងរបស់ខ្ញុំទេ ព្រោះខាងយេីងខ្ញុំបានដកភាគហ៊ុនទៅឲគាត់វិញហេីយ 🙏🏼🙏🏼

#បញ្ញាក់ ៖ ពីដំបូង Kakada Sophorn មិនមែនជាម្ចាស់ហាងរបស់ខ្ញុំទេ គាត់គ្រាន់តែជាភាគហ៊ុនដ៏តូចមួយរបស់ហាងយេីងខ្ញុំទេ🙂សូមអគុណ សូមជួយ Share ឲមហាជនទូទៅបានដឹងផង🙏🏼🙏🏼"។


យ៉ាងណាមិញ លោក  Dara Meach បានឡើងបកស្លាកយីហោ ទាំងយប់ ដើម្បីចង់ប្រាប់ទៅកាន់មហាជនថា ហាងនេះ មិនមែនជារបស់អន្ទិតកក្តដា សុភ័ណ្ឌ នោះទេ តែវាជារបស់លោក ដែលជាម្ចាស់ភាគហ៊ុនច្រើនជាងគេនៅក្នុងការបើកហាងមួយនេះ។ នៅក្នុងវិដេអូនឹង ក៏បានប្រាប់ថា អន្ទិតកក្ដដា សុភ័ណ្ឌ គ្រាន់តែជាម្ចាស់ភាគហ៊ុន តិចតួចបំផុត ហើយអន្ទិតកក្ដដា សុភ័ណ្ឌ ក៏បានដកហ៊ុន រាល់រួលហើយដែរ៕


សូមទស្សនាវិដេអូទាំងអស់គ្នា៖



 ប្រភព៖ Dara Meach



Loading...