សូមបានទេប៉ុណ្ណឹង...ឯកឧត្តម គួច ចំរើន ស្នើរសុំឲ្យបងប្អូន ប្រជាពលរដ្ឋចូលរួមសហការណ៍ជាមួយអាជ្ញាធរដែនដី បញ្ឈប់ការរំលោកភយកអូរ ប្រលាយ នានាក្នុងខេត្ត ដើម្បី...
-

ឯកឧត្តមគួច ចំរើន បានចុះត្រួតពិនិត្យ ប្រព័ន្ធទឹក ដើម្បីរំដោះទឹកចេញពីក្រុងព្រះសីហនុ និងបញ្ចៀសការជនលិច  ។​ លោកក៏បានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការណ៍ជាមួយអាជ្ញាធរដែនដី បញ្ឈប់ការរំលោកភយកអូរ ប្រលាយ នានាក្នុងខេត្ត។


រសៀលថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការណ៍ជាមួយអាជ្ញាធរដែនដី បញ្ឈប់ការរំលោកភយកអូរ ប្រលាយ នានាក្នុងខេត្ត ហើយអាជ្ញាធរនឹងស្តារ ពង្រីកប្រឡាយឡេីងវិញ អោយសមល្មមជាមួយផ្ទៃទឹកដែលធ្លាក់មកពីលេីមេឃ ដើម្បីរំដោះទឹកចេញពីក្រុងព្រះសីហនុ បញ្ចៀសការជនលិច។ 


បច្ចុប្បន្នយេីងមានគ្រឿងចក្រ ឡានដឹកមួយចំនួនដេីម្បីកាប់កាយស្តារប្រឡាយ ទោះបីពេលនេះទឹកបានស្រក មេឃរាំងភ្លៀងយ៉ាងណា ក៏ប្រតិបត្តិការនេះនៅតែបន្តក្នុងការធ្វេីអន្តរាគមន៍កាប់កាយស្តារប្រឡាយទាំងអស់នេះដដែរ ដេីម្បីធានាថាពេលមានភ្លៀងធ្លាក់បន្តទៀត គឺអាចសម្រួលនៅបញ្ហាដែលកេីតមានបានមួយចំនួនជូនដល់ប្រជាពលរដ្ឋ៕


ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ